កូរ៉េខាងត្បូង៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា អ្នកនិយមលេងអ៊ីនធើណេតកូរ៉េបានបញ្ចេញប្រតិកម្មចំពោះអ្នកបង្កើត YouTube ដ៏មានប្រជាប្រិយមួយរូប ‘Squid Game’ របស់ Mr.Beast ដែលមានបេក្ខនារីចំនួន ៤៥៦នាក់ និងរង្វាន់ជាទឹកប្រាកក់ ៤៥៦,០០០ ដុល្លារ។
កាលថ្ងៃទី ២៤ ខែវិច្ឆិកា Mr.Beast បានបង្ហាញខ្លឹមសារចុងក្រោយ របស់លោកដែលជាការកម្សាន្ត ‘Squid Game’ របស់លោក សម្រាប់កំណែហ្គេមរបស់លោកមានបេក្ខនារីចំនួន ៤៥៦នាក់បានប្រកួតប្រជែងគ្នាដើម្បីឈ្នះរង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់ ៤៥៦,០០០ដុល្លារ ។ ដោយសារតែវីដេអូនេះទទួលបានជោគជ័យយ៉ាងខ្លាំង អ្នកនិយមលេងអ៊ីនធើណេត កូរ៉េជាច្រើនក៏បានមើលការកម្សាន្តរបស់លោក និងចែករម្លែកគំនិតរបស់ពួកគេនៅ លើសហគមន៍អនឡាញដ៏ពេញនិយមមួយ។
មតិមួយចំនួនរួមមាន”Omg មើលទៅសប្បាយខ្លាំងណាស់! “អីយ៉ា ខ្ញុំមិនជឿថា គុណភាពផលិតពិត ជាល្អជាងស្ថានីយផ្សាយធំៗភាគច្រើនឡើយ។ ខ្ញុំស្រលាញ់លោកដែលបញ្ចូល Hangul (កូរ៉េ) នៅក្នុងហ្គេមនោះគឺជាការច្នៃប្រឌិតពិតប្រាកដ មែនហើយមើលចំនួនអ្នកជាវរបស់លោក ។ លោកគឺដូចជាស្ថានីយ៍ផ្សាយឯកជនជាង។ ខ្ញុំកាន់តែតក់ស្លុតចំពោះការពិតដែលថា លោកកើតនៅឆ្នាំ១៩៩៨។
កំណែរបស់លោកមើលទៅសប្បាយជាង នៅពេលលោក បានយកទិដ្ឋភាពដ៏ឃោរឃៅ និងហឹង្សានៃហ្គេមមឹក។”លោកក៏អាចនឹងសាងសង់សួនកម្សាន្ត Squid Game”។ “តើខ្ញុំអាចចូលរួមជាមួយបានទេ? lol” “អ្នកមិនចាំបាច់បង់ប្រាក់ឲ្យខ្ញុំទេ ខ្ញុំនឹងលេងដោយឥតគិតថ្លៃ៕ដោយ៖លី ភីលីព