ស៊ុយអែត ៖ ការសិក្សាថ្មីមួយ បានបង្ហាញថា អ្នកដែលជឿហោរាសាស្រ្ត និងជោគជតារាសីទំនង ជាមានចិត្តគំនិត និងមិនសូវឆ្លាតវៃ បន្ទាប់ពីអ្នកចិត្តសាស្រ្ត មកពីសាកលវិទ្យាល័យ Lund បានស្ទង់មតិ មនុស្សជាង ២៥០ នាក់ អំពីជំនឿ របស់ពួកគេលើ ហោរាសាស្រ្ត និងទម្រង់បុគ្គលិក លក្ខណៈរបស់ពួកគេ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ពួកគេបានរក ឃើញថា អ្នកដែលមានជំនឿខ្លាំងទទួលបាន ពិន្ទុខ្ពស់ក្នុងការនិយមជ្រុល ប៉ុន្តែមានបញ្ញាទាប ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បាន រកឃើញថា ជំនឿលើហោរាសាស្ត្រ ត្រូវបានផ្សារភ្ជាប់ ទៅនឹងលក្ខណៈ នៃ ភាពអាចទទួលយកបាន និងហួសហេតុ។ ក្រុមបាននិយាយថា អ្នកនិយមជ្រុល អាចងាយនឹងទទួលជោគជតារាសី ដោយសារតែពួកគេមានភាព ធន់នឹងការពិត និងស្វែងរកការទាក់ទាញ វិជ្ជមានចំពោះភាព អស្ចារ្យរបស់ពួកគេ ។
ការសិក្សានេះធ្វើឡើង ដោយចិត្តវិទូ Petri Kajonius នៃសាកលវិទ្យាល័យ Lund របស់ប្រទេស ស៊ុយអែត និង សហការីរបស់លោក ។
អ្នកស្រាវជ្រាវបានសរសេរថា ហោរាសាស្រ្តកំពុងកើនឡើង ក្នុងប្រជាប្រិយភាព ទោះបីជាមិនមាន ការគាំទ្រ ផ្នែកវិទ្យាសាស្ត្រក៏ដោយ ។
‘វាមិនច្បាស់ទេថា ហេតុអ្វីបានជាការអនុវត្តបុរាណនេះក្នុងការសិក្សាពីទីតាំង និង ចលនា នៃរូបកាយ សេឡេស្ទាល ដោយមានការជឿជាក់ថា វាមានឥទ្ធិពលលើអាកប្បកិរិយា របស់មនុស្សកំពុងឆ្លង កាត់ការរស់ឡើងវិញ ។ លោកវេជ្ជបណ្ឌិត Kajonius និងសហការី របស់លោកចង់មើលថា តើជំនឿលើហោរាសាស្រ្ត ត្រូវបានផ្សារភ្ជាប់ជាមួយនឹង បុគ្គលិកលក្ខណៈជាក់លាក់ ណាមួយឬអត់ ។
ពួកគេបានជ្រើសរើស មនុស្សចំនួន ២៦៤នាក់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ សង្គម ហើយបានឲ្យពួកគេបំពេញ កម្រងសំណួរជាបន្តបន្ទាប់។ ដំបូងត្រូវស្វែងយល់ពី វិសាលភាព ដែលអ្នកចូលរួមម្នាក់ៗ ជឿជាក់លើតារាសាស្ត្រ និងថាតើពួកគេយល់ថា វាត្រូវបានគាំទ្រដោយ ការស្រាវជ្រាវវិទ្យាសាស្ត្រ ដែរឬទេ ៕ ដោយ៖លី ភីលីព