Cristiano Ronaldo និងកីឡាកររបស់ Manchester United ទាំងអស់អាច នឹងត្រូវទុករថយន្តទំនើប របស់ពួកគេចោល ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Ralf Rangnick ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ វ័យ៦៣ឆ្នាំ ធ្លាប់បង្ខំឲ្យកីឡាករ របស់ RB Leipzig ទាំងអស់ប្រើប្រាស់រថយន្ត ដែល Sponsor របស់ក្លឹបផ្ដល់ឲ្យ ដើម្បីជិះមកហ្វឹកហាត់។ ហើយការមកដល់នាពេលថ្មីៗនេះ លោក Rangnick អាចនឹងបន្តប្រើច្បាប់ខាងលើនៅ Man Utd លើកីឡាករទាំងអស់ ។
Chevrolet នៅតែជាដៃគូសហការផ្លូវការ ជាមួយ Man United ត្បិតតែបានដកឡូហ្គោធំ នៅលើអាវ ។ ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ Ronaldo ជាកីឡាករដែលមានរថយន្តទំនើបច្រើន ជាងគេក្នុងក្លឹបបិសាចក្រហម ។ ថ្មីៗនេះ គេទើបតែទិញរថយន្ត Bentley Flying Spur តម្លៃ២៥ម៉ឺនផោន៕