កីឡាករល្បីៗរបស់ក្លឹបបិសាចក្រហម Man UTD បានវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់ វិញហើយបន្ទាប់ពីការប្រកួត
ដ៏តានតឹងរបស់គេកាលពី ចុងសប្តាហ៍កន្លងមកស្មើជាមួយនឹងតោខៀវ Chelsea ។
ការវិលត្រឡប់កាលពីថ្ងៃអង្គារ ម្សិលមិញនេះ គឺដើម្បីត្រៀមខ្លួនក្រោមវត្តមាននៃគ្រូបង្វឹកថ្មីលោក Ralf Rangnick ផងនិង
ដើម្បីត្រៀមខ្លួនប៉ះនឹងក្រុមខ្លាំងកាំភ្លើងធំ Arsenal ផងនាយប់ថ្ងៃព្រហស្បតិ៍ស្អែក។
ទោះបីជាយ៉ាងណាក្តីការហ្វឹកហាត់និងការប្រកួតយប់ស្អែកនេះ គឺនៅមិនទាន់មានវត្តមានរបស់លោក Rangnick នៅឡើយទេដោយសារ តែបញ្ហាវិសាដែលត្រូវដោះស្រាយ។
នេះមានន័យថាវាគឺជាការប្រកួតដែលនឹងស្ថិតនៅក្រោមការដឹកនាំរបស់លោក Carrick ជាបណ្តោះអាសន្នលើកទី៣ខណៈដែល២ប្រកួតមកហើយ Man UTD ឈ្នះមួយលើកស្មើមួយលើក៕
ប្រែសម្រួល៖ស៊ុនលី