សិល្បៈ និង កម្សាន្ត

លោក Lee Jae Hwan នៃ CJ Group ត្រូវបានចោទប្រកាន់ពីបទឧបត្ថម្ភដល់អតីតតារាស្រី

កូរ៉េខាងត្បូង៖ យោងតាម 8 News បានចេញផ្សាយថា លោក Chaebol Lee Jae Hwan បានឧបត្ថម្ភអតីតតារាស្រី A ដែលបច្ចុប្បន្នជាបុគ្គលិកលក្ខណៈល្បីល្បាញ ហើយលោកត្រូវបានគេស្គាល់ថា ជាប្អូនប្រុសពៅរបស់ប្រធាន CJ Group ក៏ដូចជាប្រធានក្រុមហ៊ុនបុត្រសម្ព័ន្ធផងដែរបើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop។


រូបថតអេក្រង់នៃសារត្រូវបានចោទប្រកាន់ដោយ Lee Jae Hwan ផ្តល់ការណែនាំអំពីរបៀបដោះស្រាយការផ្សព្វផ្សាយតន្ត្រីរបស់ A ។ សារបានសរសេរថា សម្រាប់ A នាងហាក់ដូចជាចាប់អារម្មណ៍លើការចែកចាយតន្ត្រីជាងសកម្មភាព YouTube របស់នាង ដូច្នេះខ្ញុំបានប្រាប់នាយកដ្ឋានអាជីវកម្មតន្ត្រីរបស់យើងរួចហើយ ឲ្យសហការជាមួយនាងសម្រាប់ការបញ្ជាក់ពីការចេញផ្សាយបទចម្រៀងរបស់នាង និងការផ្សព្វផ្សាយនាពេលខាងមុខ។


រូបថតអេក្រង់មួយទៀតរៀបរាប់លម្អិតអំពីការសន្ទនារវាងអ្នកទាំង២បង្ហាញពីទំនាក់ទំនងមិត្តភាព និងប្រហែលជាស្នេហា។ A សរសេរថា លោកប្រធាន តើលោកកំពុងធ្វើអ្វី? ត្រជាក់ណាស់កុំចេញទៅក្រៅ ហើយលោកឆ្លើយថា គិតពី A។


ទោះយ៉ាងណាក៏ដោយ តំណាងរបស់លោក Lee Jae Hwan បានបដិសេធការចោទប្រកាន់នេះ។ លោកបានសារភាពថា អ្នកក្រោមបង្គាប់ម្នាក់បានណែនាំលោកឲ្យទាក់ទង A ព្រោះថា នាងមានតម្លៃនៅក្នុងឧស្សាហកម្ម ប៉ុន្តែគាត់មិនបានជួយ A តាមរបៀបណាមួយឡើយ។ ការឧបត្ថម្ភនៅក្នុងពិភពកម្សាន្តត្រូវបានគេស្គាល់ថា ជាពាក្យកូដសម្រាប់តារាល្បីម្នាក់ រួមភេទជាមួយពាណិជ្ជករ ដើម្បីជាថ្នូរនឹងលុយ ឬអានុភាពក្នុងវិស័យរបស់ពួកគេ៕

ដោយ៖លី ភីលីព

Most Popular

To Top