បច្ចេកវិទ្យា

កម្មវិធីដែល Elon Musk ណែនាំឲ្យប្រើកំពុងល្បី ស្រួលប្រើ និងអាប់ឌែតបន្ថែម មុខងារថ្មីច្រើន

កម្មវិធី Signal គឺជាកម្មវិធីទំនាក់ទំនងសង្គមថ្មីមួយ​ ដែលមានប្រព័ន្ធអ៊ិនគ្រីបសិន (encryption) ដែលក្រុមអ្នកអង្គការ និងអ្នកសារព័ត៌មាន ចូលចិត្តប្រើ វាមានភាពងាយស្រួលនិងសុវត្ថិភាព។

កម្មវិធីខាងលើនេះ ជាប់ចំណាត់ថ្នាក់ apps ល្អបំផុតទាំង ៥ ប្រភេទ Private messenger មានដូចជា៖ Signal, Telegram, Threema និង Viber ជាដើម។ មុខងារថ្មីៗមានលើ Signal ដូចជា៖ Verification codes (លេខបញ្ជាក់ពីរជាន់), disappearing messages (កំណត់ឲ្យសារបាត់ស្វ័យប្រវត្តិ ក្នុងរយៈពេលណាមួយ), monthly donations(បរិច្ចាគជូនមន្ទីរពេទ្យ តាមរយៈ Apple Pay), មុខងារឆាតសំឡេង, ខលវីដេអូ និងផ្សេងៗទៀត។

កម្មវិធី Signal កាន់តែមានពេញនិយមឡើង មួយកម្រិតទៀត ដោយសារតែអ្នកប្រើប្រាស់ជាច្រើន មិនពេញចិត្តជាមួយនឹង​លក្ខខណ្ឌថ្មី របស់កម្មវិធី WhatsApp ទាក់ទងនឹងការចែករំលែក​​ ព័ត៌មានឯកជនភាព​របស់អ្នកប្រើប្រាស់​​​ជាមួយនឹងកម្មវិធីហ្វេសប៊ុក ព្រមជាមួយនឹងការបង្ហោះសារណែនាំ ឲ្យសាកល្បងប្រើដោយផ្ទាល់ ពីសំណាក់លោក Elon Musk គឺជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla ដែលជាបុគ្គលមានឥទ្ធិពលបំផុតបច្ចុប្បន្ន។

កម្មវិធីមួយនេះ បង្កើតមក​ក្នុង​ទម្រង់​ ​Open​ ​Source​ ​ដោយ​សហគមន៍ ​អ្នក​សរសេរ​កម្មវិធី​ស្ម័គ្រចិត្ត​ ​Open Whisper Systems​ ​ក្នុង​រដ្ឋ​ ​San Francisco ទទួល​ស្គាល់​ដោយ​អ្នក​ជំនាញផ្នែក​សុវត្ថិភាព​​​។

កម្មវិធីផ្ញើសារនេះតែងតែមានសន្ទុះ ទាញយកយ៉ាងគំហុករៀងរាល់ខែ​ មានអ្នកប្រើជាប្រចាំខែចំនួន ៨ លាននាក់។ រីឯកម្មវិធី Telegram ក៏ដូចគ្នាកំពុងមានប្រជាប្រិយភាពខ្លាំង ចំនួនអ្នកប្រើប្រាស់កើនដល់ ៥០០ លាននាក់ ជាប្រចាំរៀងរាល់ខែ។

ដោនឡូតនៅទីនេះ App Store | Play Store ៕ Source: Sabay

Most Popular

To Top