ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នេះបានរៀបចំមហាសន្និបាត បញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ នៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្នុងឳកាស ដោយមានការះអញ្ជើញ កចូលរួមពីសំណាក់លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធ លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងលោក ងិន សុបញ្ញា តំណាងឲ្យគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។
ក្នុងឳកាសសមាជិក ប្រតិបត្តិសហព័ន្ធ អាណតិ្តចាស់ និងអ្នកតំណាងក្លិបប្រដាល់សកល នៅទូទាំងសម្រេចបោះឆ្នោត ជ្រើសរើសលោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ បន្តទៀត ខណៈលោក Casey Banrnett អនុប្រធាន លោក មាស វុឌ្ឍី អនុប្រធាន លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ លោក ពេជ្រ សូផែង អគ្គលេខាធិការរង លោក សំ ពិសិដ្ឋ អគ្គហេរញ្ញឹក លោក មាស សារ៉ាវុឌ្ឍ លោក ឆឹង ច័ន្ទរិទ្ធីវុឌ្ឍ លោកស្រី ប៉ឹង សំអាង និងលោក សន អេលីត ។
លោក ឆឹង យ៉ៅយ៉េនបានមានប្រសាសន៍ថា សម្រាប់ទិសដៅ និងផែនការកំណែរទម្រង សហព័ន្ធឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅប្រទេសកម្ពុជា ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ផ្ទាល់ខ្លួន របស់សមាជិក ដែលអសកម្មភាព ដូច្នេះសហព័ន្ធ ត្រូវតែធ្វើសកម្មភាព បែបនេះជាដាច់ខាន ដើម្បីអភិឌ្ឍនប្រភេទកីឡាប្រដាល់សកល ក្នុងដណ្តើមេដាយមាស ប្រាក់ និង សំរិទ្ធជូនប្រទេសជាតិ ។
លោកបានបន្តថា សព្វថ្ងៃកីឡាប្រដាល់សកល ជាប្រភេទកីឡា មានសក្តានុពល និងមានប្រជាប្រិយនៅកម្ពុជា ព្រមទំាងឈាន ទៅដណ្តើមមេដាយ ក្នុងការប្រកួតកម្រិតតំបន់ ជាពិសេសព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២តែម្តង ។