បរទេស៖ប្រទេសរុស្សីកាលពីដើមសប្តាហ៍ បានបញ្ជាក់ថាខ្លួនបានធ្វើការពង្រីងកងកម្លាំងយោធា របស់ខ្លួននៅក្នុងមូលដ្ឋានទ័ពក្នុង
ប្រទេសតាជីគីស្ថានជាមួយរថក្រោះថ្មី ដល់ទៅ៣០គ្រឿងដើម្បីចូលរួម ធ្វើសមយុទ្ធយោធាប្រព័ន្ធការពារមីស៊ីល ខណៈពេលដែលរុស្សីបាន
បន្តការព្រួយបារម្ភកាន់តែខ្លាំង ចំពោះភាពចលាចលនៅក្នុងប្រទេសអាហ្គានីស្ថាន។
រដ្ឋាភិបាលក្រុងមូស្គូបានសំដែងក្តីបារម្ភខ្លាំងចំពោះ បញ្ហាលទ្ធភាពនៃការជ្រៀតចូលកាន់តែច្រើនក្រុមជ្រុលនិយម ពីអាហ្គានីស្ថានមកដល់
តាជីគីស្ថានព្រមទាំងបញ្ហាវត្តមាន កាន់តែច្រើននៃក្រុមសាធារណៈ និយមដែលកើតចេញពីអតីតសូវៀតនោះផង។
មូលដ្ឋានទ័ពយោធាដែលស្ថិត នៅក្នុងតំបន់អតីតយោធាសូវៀតក្នុងប្រទេសតាជីគីស្ថានគឺជាមូលដ្ឋានទ័ពធំបំផុត ក្រៅប្រទេសរបស់ប្រទេស
រុស្សីនិងស្ថិតនៅជាប់ព្រំដែនរបស់ខ្លួន ដែលមានសមត្ថភាពបាញ់មីស៊ីលចំងាយ១០ម៉ាលជុំវិញ៕
ប្រែសម្រួល៖ស៊ុនលី