កូរ៉េខាងត្បូង៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop កូរ៉េខាងត្បូងបាននិយាយថា នៅថ្ងៃទី ៨ ខែធ្នូ ផលិតកម្ម Pledis Entertainment បានបញ្ជាក់ថា អតីតសមាជិកក្រុម After School និងជាតារាសម្តែង នាង Nana បានសម្រេចចិត្តបន្តកុងត្រាផ្តាច់មុខជាលើកទី៣ជាមួយគ្នាហើយ។
នាង Nana បានបង្ហាញខ្លួនជាលើកដំបូង ជាសមាជិកក្រុម After School ក្នុងឆ្នាំ២០០៩ បានធ្វើការជាមួយ Pledis Entertainment អស់រយៈពេល ១២ ឆ្នាំកន្លងមកក្នុងអាជីពរបស់នាង។ កាលឆ្នាំ ២០១៦ នាង Nana បានជោគជ័យក្នុងការផ្លាស់ប្តូរ ទៅជាតារាសម្តែងពេញលក្ខណៈដោយបង្ហាញពីសក្តានុពល របស់នាងនៅក្នុងផលិតកម្មតូចៗជាច្រើន។
Pledis Entertainment ធានាដល់អ្នកគាំទ្រថា ក្រុមហ៊ុននឹងគាំទ្រសកម្មភាព នាពេលអនាគតរបស់ Nana លើគ្រប់វិស័យ៕ដោយ៖លី ភីលីព