សិល្បៈ និង កម្សាន្ត

ទីភ្នាក់ងារ ក្រុមចម្រៀងស្រី H1-KEY ចេញសេចក្តីថ្លែងការណ៍ ផ្លូវការមួយ បន្ទាប់ពីអ្នកលេង អ៊ីនធើណេត ជាច្រើន បញ្ចេញសំឡេង តវ៉ាប្រឆាំងនឹង សមាជិកតារាថៃ Sitala

កូរ៉េខាងត្បូង ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បាននិយាយថា នៅថ្ងៃទី ៨ ខែធ្នូ ក្រុម Grand Line Group ដែលជាក្រុមតារាចម្រៀង ស្រី K-Pop ថ្មី H1-KEY បានចេញសេចក្តីថ្លែង ការណ៍ ផ្លូវការមួយ ដើម្បីឆ្លើយតបទៅនឹងភាព ចម្រូងចម្រាសនាពេលថ្មីៗនេះ ជុំវិញសមាជិកក្រុម តារាថៃ Sitala ។

កន្លងមក អ្នកនិយមលេងអ៊ីនធើណេត ជាច្រើន ទាំងកូរ៉េ និងអន្តរជាតិ បានបញ្ចេញសំឡេង តវ៉ាប្រឆាំងនឹងនាង Sitala ក្នុងការបង្ហាញ ខ្លួនជាក្រុមចម្រៀងនារី នាពេលខាងមុខ បន្ទាប់ពីមានការបង្ហើបថា ឪពុកចុង របស់នាង Sitala បានចូលរួមក្នុងយុទ្ធនាការ ប្រឆាំងលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសថៃ ។ អ្នកគាំទ្រ K-Pop ថៃបានអះអាងថា ឪពុក របស់ Sitala គឺជាឥស្សរជនដែលគាំទ្រ ការគ្រប់គ្រងរបស់ប្រទេសថៃ ក្រោមរបបផ្តាច់ការយោធា ។

ខាងក្រោមនេះជាការ ឆ្លើយតបជាផ្លូវការរបស់ Grand Line Group បន្ទាប់ពីពិចារណាលើការ តវ៉ារបស់អ្នកលេង អ៊ីនធើណេត គឺ សួស្តី នេះគឺជាភ្នាក់ងារ របស់ H1-KEY GLG ។ ជាដំបូង យើងឳនក្បាលសុំទោស ចំពោះអ្នកទាំងឡាយណា ដែលអាចរងការឈឺចាប់ និងអាក់អន់ចិត្ត ចំពោះព្រឹត្តិការណ៍ថ្មីៗ យើងក៏សូមជូនពរ ដល់សន្តិភាព និងសុខុមាលភាព របស់ប្រជាជាតិថៃ ។

យើងសូមជម្រាបថា ដោយសារភាពស្មុគស្មាញនៃបញ្ហានេះ ពាក់ព័ន្ធនឹងសមាជិក H1-KEY នាង Sitala នឹងការចូលរួមរបស់ឪពុកចុង ក្នុងកិច្ចការដូចជា នយោបាយ រដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសថៃ វាត្រូវការពេលវេលាសម្រាប់ ទីភ្នាក់ងារដើម្បីយល់ឲ្យបានហ្មត់ចត់ អំពីបញ្ហាមាននៅក្នុងដៃ ហើយយើងមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការដោះស្រាយបញ្ហានេះ ៕ដោយ៖លី ភីលីព

Most Popular

To Top