កូរ៉េខាងត្បូង ៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងកូរ៉េខាងត្បូងដែលមានកេរ្តិ៍ល្បីល្បាញលោក Go Kyung Pyo នឹងបន្តថតរឿង ‘Seoul Vibe’ បន្ទាប់ពីបានជាសះស្បើយពីមេរោគ COVID-19 ។
កាលពីថ្ងៃទី៩ ខែធ្នូ ផលិតកម្ម CLN របស់តារាសម្ដែងបានប្រកាសថា លោក Go Kyung Pyo ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានមេរោគ COVID-19។ លោកនឹងត្រឡប់មកកាលវិភាគរបស់លោកសម្រាប់រឿង ‘Seoul Vibe’ ក្រោយពីសម្រាកកាយដោយសារមេរោគ COVID-19។
លោក Go Kyung Pyo បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ហើយបានទៅដាក់ឲ្យនៅដាច់ដោយឡែក។ ទោះបីជាលោកបានបញ្ចប់ការចាក់វ៉ាក់សាំងលើកទី ២ របស់លោកក៏ដោយ លោកនៅតែឆ្លងវីរុសនេះ។រង់ចាំព័ត៌មានថ្មីៗអំពី Go Kyung Pyo និង ‘Seoul Vibe’ ៕ ដោយ លី ភីលីព