កីឡា

Man UTD លប់ចោលការហ្វឹកហាត់ទាំងអស់ ក្រោយមានករណីផ្ទុះកូវីដ

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាចំនួនករណីឆ្លងកូវីដជាមួយ នឹងក្លឹបគិតចាប់តាំងតែពីថ្ងៃ អាទិត្យហើយជាលទ្ធផលនៅពេលនេះក្លឹបបានប្រកាស បិទចោលទីតាំងហ្វឹកហាត់ធំរបស់ខ្លួននៅ Carrington ។

គួរឲ្យដឹងដែរថា Man UTD បានក្លាយទៅជាក្លឹបចុងក្រោយគេដែលបានរាយការណ៍ អំពីករណីកូវីដហើយក៏បានប្រកាសលប់ចោលរាល់ការហ្វឹកហាត់ទាំងអស់របស់ក្លឹប ព្រមទាំងកំពុងចាប់ ផ្តើមពិភាក្សាជាមួយនឹងគណកម្មការលីគ Premier League ដើម្បីពិនិត្យថាគួរតែបន្តការប្រកួតប៉ះនឹង Brenford នៅពាក់កណ្តាលសប្តាហ៍នោះឬយ៉ាងណ។

នៅពេលនេះគេសង្ស័យថាករណីផ្ទុះកូវីដ នឹងអាចបន្តរីករាលដាលបន្ថែមទៀតជាមួយនឹងកីឡាករ ព្រមទាំងបុគ្គលិកក្រុមការងារផងដែរជាពិសេសឈុតធំរបស់ក្លឹប។

រំលឹកដែរថាកាលពីខែកក្កដា កន្លងមកក្លឹបធ្លាប់បានរាយការណ៍ករណីកូវីដ ម្តងដោយក្នុងនោះកីឡាករនិងបុគ្គលិកចំនួន៩នាក់ត្រូវបានរាយការណ៍ ហើយគ្រានោះក្លឹបបានលប់ចោលនូវការហ្វឹកហាត់ និងការប្រកួតមិត្តភាពមួយចំនួនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top