ខ្សែស្លាបស្ដាំសញ្ជាតិប្រ៊ុយណេ Faiq Bolkiah ត្រូវបានគេស្គាល់ជាកីឡាករមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក ដែលមានរហូតទៅដល់ ២០ពាន់លានដុល្លារ ត្រូវបានក្លឹបព័រទុយហ្គាល់ Maritimo បញ្ចប់កុងត្រា កាលពីម្សិលមិញនេះ។
តាំងពីមកលេងឲ្យក្រុមឈុតធំ ក៏ដូចជាក្រុមបម្រុង Maritimo នេះតាំងពីរដូវកាលឆ្នាំ២០២០/២១ មក កីឡាករនេះចូលឲ្យក្លឹបនេះបាន ១ប្រកួតប៉ុណ្ណោះ បាន៤៥នាទី និងមួយប្រកួតទៀតក៏ទៅចូលរួមជាមួយក្លឹបផងដែរតែអង្គុយនៅលើបង់។
នៅក្នុងការប្រកាសរបស់ក្លឹបលើ ក្លឹបនេះបានលើកឡើងថា ការសម្រេចបញ្ចប់កុងត្រាដែលគ្រោងនឹងបញ្ចប់នៅចុងរដូវកាលនេះ កាលពីម្សិលមិញនេះ គឺមានការព្រមព្រៀងជាមួយ Faiq ហើយ។ ហើយក្លឹបក៏បានអរគុណដល់កីឡាករនេះ ដែលខិតខំជួយក្លឹបកន្លងមក។
នៅក្នុងអាជីពបាល់ទាត់រប់ស Faiq បានធ្លាប់ទៅលេងឲ្យ ក្រុមជម្រើសជាតិប្រ៊ុយណេ ក្រុមថ្នាល Southampton ក្រុមយុវជន ក្រុម U18 Chelsea ក្រុម U18 ក្រុម U23 របស់ Leicester និង ក្រុមឈុតធំ និងក្រុមបម្រុង Maritimo ខាងលើនេះ ប៉ុន្តែយ៉ាងណា កីឡាករនេះបានចូលលេងប្រកួតតិចតួចណាស់ឲ្យក្រុមទាំងនេះ ជាពិសេសគឺពេលទៅ Leicester កីឡាករនេះមិនបង្ហាញខ្លួនបានមួយប្រកួតណាឡើយ។
ទ្រព្យសម្បត្តិជាង ២០ពាន់លានដុល្លារនេះ មិនមែនជាអ្វីដែល Faiq រកបាននោះទេ លុយកាក់ទាំងអស់ជា កេរមរតកបានពីគ្រួសារខ្លួន ព្រោះថាកីឡាករនេះជាក្មួយព្រះចៅស៊ុលតង់ប្រ៊ុយណេ Hassanal Bolkiah ៕
ប្រភព៖http://sabay