ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ដែលមានក្រុមកីឡាករ-កីឡាការិនីចំនួន២៦ក្លិបមកពីបណ្តាលខេត្តក្រុងចំនួន៥ ខេត្តសៀបរាម ខេត្តបាត់ដំបង ខេត្តកំពង់ចាម កណ្តាល និងភ្នំពេញ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅសាលា ACE ចាក់អង្រែក្រោមរាជធានីភ្នំពេញរៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ WTក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡា ។
បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតបើកឲ្យដំណើរការ ទូទាំងប្រទេសលើគ្រប់វិស័យឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ ការប្រកួតខាងលើកនេះមានក្រុមកីឡាករ-កីឡាការិនីចំនួន៩០មកពី២៦ក្លិបនៅទូទៅប្រទេសកម្ពុជាក្នុងនោះមានរួមខេត្តសៀបរាម ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកណ្តាល និងភ្នំពេញ។
ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT ឆ្នាំ២០២១នេះ សហព័ន្ធសម្រេចដាក់វិញ្ញាសាចំនួន១៧ ក្នុងនោះវិញ្ញាសាប្រយុទ្ធ ១០ប្រភេទទម្ងន់ និងវិញ្ញាសាសម្តែងមេគុនចំនួន៧។វិញ្ញាសាប្រយុទ្ធ១០ប្រភេទ ទម្ងន់រួមមានបុរសមាន៥ប្រភេទទម្ងន់ គឺទម្ងន់ក្រោម ៥៤គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៨គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៦៣គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៦៨គ.ក្រ អាយុ១៧ឆ្នាំឡើង និងទម្ងន់ ៦៨គ.ក្រឡើង អាយុ១៧ឆ្នាំឡើង។
ចំណែកនារីមាន៥ប្រភេទទម្ងន់ដូចគ្នា គឺទម្ងន់ក្រោម ៤៦គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៤៩គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៣គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៧គ.ក្រ អាយុ១៧ឆ្នាំឡើង និងទម្ងន់ ៥៧គ.ក្រឡើង អាយុ១៧ឆ្នាំឡើង។ រីឯវិញ្ញាសាសម្តែងមេគុនចំនួន៧ រួមមានឯកត្តជនបុរស អាយុ១២-១៤ឆ្នាំ ឯកត្តជននារីអាយុ១២-១៤ឆ្នាំ ឯកត្តជនបុរសអាយុ ១៥-១៧ឆ្នាំ ឯកត្តជននារីអាយុ១៥-១៧ឆ្នាំ ឯកត្តជនបុរសអាយុ១៨ឆ្នាំឡើង ឯកត្តជននារីអាយុ១៨ឆ្នាំឡើង និងវិញ្ញាសាជាគូ (បុរស-នារី)អាយុ១៨ឆ្នាំឡើង៕
ដោយ៖លី ភីលីព