កីឡា

Emery នៅតែអះអាងមានការគាំទ្រ ដោយក្លឹបទោះបីព័ត៌មាន បណ្តេញចេញកាន់តែខ្លាំងក្តី

The Sunsportsចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៨ខែវិច្ឆិកានេះបានឲ្យដឹងថាគ្រូបង្វឹកក្លឹបសញ្ជាតិអេស្បាញលោកUnai Emeryដែលកំពុងស្ថិតនៅក្នុងស្ថានភាពតស៊ូកែរទំរង់របស់ក្លឹបចេញពីបញ្ហាបច្ចុប្បន្ននោះគឺស្ថិតនៅក្នុងបញ្ជីគ្រូបង្វឹកនៅលីកកំពូលអង់គ្លេសដែលនឹងអាចត្រូវបានក្លឹបបណ្តេញចេញនាពេលខាងមុខ។

ជាការឆ្លើយតបទៅនឹងព័ត៌មានចុងក្រោយអំពីបេក្ខភាពជាច្រើនរូបដែលនឹងអាចមកជំនួសតំណែងរបស់ខ្លួននោះលោកEmeryបានចេញមកប្រកាសអះអាងសាជាថ្មីថាទាំងក្លឹបនិងជាពិសេសម្ចាស់ក្លឹបលោកStan Kroenkeនិងប្រធានផ្នែកកីឡាលោកRaul Sanllehiនៅតែគាំទ្រដល់បេក្ខភាពរបស់ខ្លួនដដែលក្នុងពេលនេះ។

៦ប្រកួតចុងក្រោយដែលមិនទាន់ស្គាល់ពាក្យឈ្នះពេលនេះArsenalកំពុងកៀកខិតទៅជិតតំបន់ក្រុមដែលត្រូវកាត់ចោលទៅរដូវកាលក្រោយទោះបីជាការប្រកួតមិនទាន់ដល់កណ្តាលរដូវកាលក្តីប៉ុន្តែអ្នកគាំទ្រក្លឹបកាន់តែច្រើនបានបង្ហាញភាពមិនសប្បាយចិត្តនិងបាត់ជំនឿទៅលើសមត្ថភាពរបស់គ្រូបង្វឹករូបនេះទៅហើយ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top