Fabinho អាចនឹងអវត្តមានប្រកួតទាំងអស់ដែលនៅសល់ជាមួយ Liverpool ក្នុងឆ្នាំនេះក្រោយរូបគេរងរបួសក.ជើងកាលពីពាក់កណ្ដាលសប្ដាហ៍។
ខ្សែបម្រើការពារឆ្នើមសញ្ជាតិប្រេស៊ីល ត្រូវប្ដូរចេញទាំងមិនទាន់ចប់វគ្គទីមួយផង ក្នុងការប្រកួត Champions League ដែល Liverpool បានស្មើគ្នា ១-១ ជាមួយ Napoli។ លោក Jurgen Klopp កំពុងព្រួយបារម្ភថា Fabinho អាចនឹងអវត្តមានពី៤ ទៅ៦សប្ដាហ៍ ធ្វើឲ្យរូបគេលែងបានប្រកួតក្នុងឆ្នាំ២០១៩នេះ។
កីឡាករវ័យ២៦ឆ្នាំអាចខកខានលេងចំនួន១០ប្រកួត រួមមាន ១ប្រកួតនៅ Champions League ដែលនៅសល់ទល់នឹង Salzburg, ការប្រកួតនៅ Premier League ក្នុងឆ្នាំ២០១៩ និងពានរង្វាន់ Club World Cup ទាំងមូល៕
ប្រភព៖Sabay