សិល្បៈ និង កម្សាន្ត

Big Hit Music បដិសេធពាក្យចចាម អារ៉ាម ណាត់ជួបរបស់ Jungkook ខណៈប្រភពពាក្យចចាម អារ៉ាមថា YouTuber V ផ្ទាល់ត្រូវបានព្រមានប្តឹង

កូរ៉េ ៖ បន្ទាប់ពីផលិតកម្ម របស់តារាសម្តែង Lee Yoo Bi ឆ្លើយតបនឹងពាក្យចចាមអារ៉ាម អំពីការណាត់ជួបរបស់ពួកគេ នៅថ្ងៃទី ២៧ ខែធ្នូ ក្រុម Big Hit Music ក៏បានបដិសេធពាក្យ ចចាមអារ៉ាមថា មានទំនាក់ទំនងស្នេហាជាមួយ Jungkook ផងដែរ ។ តាមពិតពាក្យចចាមអារ៉ាម ណាត់ជួបដំបូង គឺចេញពីវីដេអូ YouTuber ដែលអ្នកប្រើ YouTuber V បានដោះស្រាយ ការប្តឹងផ្ទាល់ ប្រហែលមួយសប្តាហ៍មុន បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop ។

កាលពីថ្ងៃទី ២៣ ខែធ្នូ YouTuber រូបនេះបានបង្ហោះវីដេអូ នៅលើប៉ុស្តិ៍របស់លោក ដែលចោទប្រកាន់លោក Jungkook និង Lee Yoo Bi កំពុងណាត់ជួបជាមួយគ្នា ដែលលោកបានប្រមូល តាមអ៊ីនធើណេត ។
នេះមិនមែនជាលើកទីមួយទេ ដែលលោកផ្សព្វផ្សាយពាក្យ ចចាមអារ៉ាមទាក់ទងនឹង សមាជិក BTS ។ លោកបានអះអាងថា Jimin និង Jeong Ye In សមាជិកក្រុម Lovelyz មានទំនាក់ទំនងស្នេហាកាលពីខែវិច្ឆិកា ក៏ដូចជាអះអាងថា V មានទំនាក់ទំនងស្នេហា ជាមួយកូនស្រីរបស់ Chaebeol ផងដែរ ។

ទន្ទឹមនឹងនេះដែរ Big Hit Music បាននិយាយថា ខ្លួនកំពុងចាត់វិធានការលើការបង្ហោះដែលហួសពីព្រំដែន សម ហេតុផល និងទទួលយកបាន នៃការបញ្ចេញមតិ និងការអត្ថាធិប្បាយ ផ្ទាល់ខ្លួនដោយនិយាយថា ក្រុមហ៊ុនតែងតែត្រួតពិនិត្យ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងផ្ទាំងសារសម្រាប់ការបង្ហោះ អំពីសិល្បកររបស់ខ្លួន ដែលមានការរិះគន់ដោយគ្មានចេតនា។ ការផ្សព្វផ្សាយព័ត៌មានគ្មានមូលដ្ឋាន និងការវាយ ប្រហារផ្ទាល់ខ្លួន៕ ដោយ៖លី ភីលីព

Most Popular

To Top