កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpopបានប្រាប់ឲ្យដឹងថា អ្នកនិយមលេងអ៊ីនធើណេតកំពុងនិយាយគ្នាយ៉ាងក្តៅគគុកលើបណ្តាញផ្សព្វផ្សាយសង្គមអំពីមិត្តភាពជិតស្និទ្ធរវាងនាង Jennie សមាជិកក្រុមតារាចម្រៀងស្រី BLACKPINK និងលោក Song Min Ho សមាជិកក្រុមតារាចម្រៀង WINNER ។
អ្នកនិយមលេងអ៊ីនធើណេតម្នាក់បានចូលទៅក្នុងវេទិកាសហគមន៍អនឡាញដ៏ពេញនិយមមួយ ហើយបានបង្កើតការបង្ហោះមួយដែលមានចំណងជើងថា “Song Min Ho និង Jennie ត្រូវតែជិតស្និទ្ធនឹងគ្នា” ។ សម្រាប់ការបង្ហោះនោះ អ្នកនិយមលេងអ៊ីនធើណេតបានរួមបញ្ចូលរូបថតមួយសន្លឹក ដែលបង្ហាញគ្រប់ពេលនាង Jennie បានថតនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង ដើម្បីជួយផ្សព្វផ្សាយវិចិត្រសាលសិល្បៈ និងការចេញផ្សាយបទចម្រៀងរបស់ Song Min Ho ។
ត្រង់នេះ អ្នកនិយមលេងអ៊ីនធើណេតរូបនេះបានសរសេរថា គ្មានបុរសណាម្នាក់ដែលនាង Jennie លើកឡើងជាប់លាប់លើ Instagram នោះទេ ក្រៅពីលោក Song Min Ho Lolll នាងក៏បានផ្សព្វផ្សាយបទថ្មីរបស់ Song Min Ho ដែរ ហើយក៏សប្បាយចិត្តដែរ៕ដោយ៖លី ភីលីព