អាមេរិក៖ក្នុងការបង្ហោះលើ Instagram តារាចម្រៀងប៉ុបរូបនេះថា នាងបានសម្រេចចិត្តមិនចេញបទចម្រៀងថ្មីជាមធ្យោបាយដើម្បីតបស្នងចំពោះមនុស្សដែលធ្វើឲ្យនាងឈឺចាប់ ដោយ Britney Spears បាននិយាយថា មនុស្សមិនដឹងពីរឿងអាក្រក់ដែលបានធ្វើចំពោះខ្ញុំនៅក្រោមការឃ្លាំមមើលរបស់ឪពុកនាងយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។
សារដែលបានបង្ហោះ Instagram តារាប៉ុបវ័យ ៤0 ឆ្នាំបានបន្តថា ពេលវេលាដែលបានចំណាយក្រោមការរៀបចំដ៏ចម្រូងចម្រាសពិតជាធ្វើឲ្យខ្ញុំឈឺចាប់ ហើយត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យខ្ញុំបរាជ័យ។កាលពីខែមុន ចៅក្រមមួយរូបបានបញ្ចប់ការអ្នកឃ្លាំមមើលបានធ្វើឲ្យឪពុករបស់តារាចម្រៀងរូបនេះគ្រប់គ្រងជីវិត និងប្រាក់កាសអស់រយៈពេលជាងមួយទសវត្សរ៍។
នាងបានហៅការគ្រប់គ្រងការផ្លាស់ប្តូរជីវិតថា ជាថ្ងៃល្អបំផុតមិនធ្លាប់មាន។ មេធាវីដែលដើរតួជំនួសឪពុករបស់នាងបានអំពាវនាវឲ្យនាងបន្តបង់ថ្លៃផ្លូវច្បាប់របស់គាត់ដោយអះអាងថា លោកបានឡើងដើម្បីការពារនាងពីភាគីឱកាសនិយម និងផលប្រយោជន៍ខ្លួនឯងទាំងស្រុង។
នាងបានសរសេរថា ខ្ញុំចង់ស្អាត ប៉ុន្តែអ្វីដែលគេធ្វើដល់ចិត្តខ្ញុំគឺមិនអាចអត់ទោសឲ្យបាន៕ដោយ៖លី ភីលីព