សិល្បៈ និង កម្សាន្ត

តារាសម្ដែង Shin Min Ah បរិច្ចាគប្រាក់១00លានវ៉ុន ដើម្បីជួយកុមារជួបការលំបាក សម្រាប់ការចំណាយព្យាបាល COVID-19

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងស្រី Shin Min Ah បានបរិច្ចាគប្រាក់ចំនួន ១00 លានវ៉ុន (៨៤,២៩៦ដុល្លារអាមេរិក) ដើម្បីជួយកុមារជួបការលំបាក មានលទ្ធភាពទិញធនធានព្យាបាល ទាក់ទងនឹងជំងឺ COVID-19។

ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខមួយ បានរាយការណ៍ថា ថ្មីៗនេះនាង Shin Min Ah បានបរិច្ចាគទឹកប្រាក់ ១00 លានវ៉ុន ដល់សមាគមគាំទ្រ ការអភិវឌ្ឍន៍កូរ៉េ ដើម្បីជួយកុមារ ដែលមានការលំបាកដោយសារ COVID-19 ។ ធនធាន ផ្តល់ដោយការបរិច្ចាគរបស់នាង Shin Min Ah រួមមានការព្យាបាល ក៏ដូចជាការផ្គត់ផ្គង់ការព្យាបាល ជាច្រើនទៀតសម្រាប់កុមារ។

នាង Shin Min Ah ត្រូវបានគេស្គាល់ថា ជាអ្នកធ្វើការបរិច្ចាគ ជាប្រចាំពេញមួយអាជីព ជាតារាសម្ដែង ហើយនៅឆ្នាំនេះដោយសារ ជំងឺរាតត្បាត COVID-19 អូសបន្លាយពេលយូរ នាង Shin Min Ah បានសម្រេចចិត្តបរិច្ចាគ ដើម្បីជួយកុមារដែលមិនមានលទ្ធភាព ទទួលបានធនធានសុខភាពចាំបាច់៕ ដោយ៖លី ភីលីព

Most Popular

To Top