ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ បញ្ជាឱ្យហាងលក់សម្លៀកបំពាក់ ត្រូវកាត់ក្បាលម៉ាឡាកាំង ចេញ

បរទេស៖ អាជ្ញាធរតាលីបង់ បានហាមប្រាមចាក់តន្ត្រី នៅក្នុងយានជំនិះ ព្រមទាំងបានណែនាំ ដល់អ្នកបើកបរកុំឱ្យដឹកជញ្ជូនស្ត្រី ដែលមិនពាក់ស្បែគ្របក្បាលបែបឥស្លាម។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ហាងលក់សំលៀកបំពាក់ ក្នុងខេត្ត Herat នៃប្រទេសអាហ្វហ្គានីស្ថាន នឹងត្រូវ “កាត់ក្បាល” របស់ម៉ាឡាកាំងស្រី ដោយសារតែនាយកដ្ឋាន លើកកម្ពស់គុណធម៌ និងការការពារអំពើអបាយមុខ (DPPVV) មើលឃើញថា ជាការបំពានច្បាប់ Sharia ឥស្លាម។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Raha Press របស់អាហ្វហ្គានីស្ថាន ។

យោងតាមរបាយការណ៍ មន្ត្រីតាលីបង់ បានសម្រេចថា សូម្បីតែក្បាលរបស់ម៉ាឡាកាំង ក៏បំពាននឹងច្បាប់ Sharia ដែរ។

ការណែនាំថ្មីនេះ បានធ្វើឲ្យមានការព្រួយបារម្ភ ក្នុងចំណោមម្ចាស់ហាង ដែលបានកត់សម្គាល់ថា ពួកគេទិញ រូបម៉ាឡាកាំងពី 100 ទៅ 200 ដុល្លារ។ សម្រាប់មនុស្សមួយចំនួន រូបម៉ាឡាកាំងនេះជាកម្មសិទ្ធិរបស់ពួកគេ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top