Lionel Messi គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករ៤នាក់ របស់ក្លឹប Paris St-Germain ដែលបានតេស្ដវិជ្ជមានជំងឺកូវីដ-១៩។
Messi រួមទាំងមិត្តរួមក្រុម៣នាក់ទៀតដូចជា Juan Bernat, Nathan Bitumazala និង Sergio Rico ត្រូវបានបញ្ជាក់ថាមានជំងឺកូវីដមួយថ្ងៃ មុនពេល PSG ត្រៀមលេងជាមួយ ក្រុមមកពីលីគទី៤ Vannes ក្នុងពានរង្វាន់ Frence Cup។
អ្នកចាត់ការរបស់ក្លឹប PSG លោក Mauricio Pochettino បាននិយាយថា Messi ពេលនេះកំពុងនៅប្រទេសអាហ្សង់ទីន ដែលជាកន្លែងគេចំណាយពេលសម្រាក និងមិនអាចធ្វើដំណើរបានឡើយ រហូតដល់តេស្ដអវិជ្ជមាន ។ លោក Pochettino ក៏មិនអាចបញ្ជាក់ថា តើពេលណា Messi អាចត្រឡប់មកវិញបានដែរ។
សម្រាប់ដើមឆ្នាំ២០២២ ប្រកួតក្នុងលីគដំបូង របស់ PSG ត្រូវលេងជាមួយនឹង Lyon នៅថ្ងៃទី ៩ ខែ មករា។ ខ្សែប្រយុទ្ធ Neymar នឹងអវត្តមានក្នុងប្រកួតនេះ ដោយសារតែកំពុងព្យាបាលរបួសកជើង នៅប្រទេសប្រេស៊ីល៕