ព្រឹត្តិការណ៍

Macron: ខ្ញុំមិនសូមទោសឡើយនៅពេលដែលខ្ញុំបាននិយាយថាណាតូ បច្ចុប្បន្នបានបាត់បង់ខួរក្បាលទៅហើយនោះ

បរទេស:ប្រធានាធិបតីបារាំងលោកEmmanuel Macronនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយលើកឡើងអំពីការកត់សម្គាល់មួយរបស់លោកដែលថាអង្គការណាតូកំពុងជួបប្រទះបញ្ហានៃការស្លាប់ខួរក្បាលដែលលោកចង់បានន័យថាវាគឺជាការអំពាវនាវដ៏មានប្រយោជន៍ដល់សមាជិកសម្ព័ន្ធភាពហើយគាត់នឹងមិនសុំទោសចំពោះការនិយាយបែបនេះឡើយ។

ការលើកឡើងដែលមានភាពមិនច្បាស់លាស់របស់លោក Macron នៅមុនពេលកិច្ចប្រជុំកំពូលមួយនៅថ្ងៃទី៤ខែធ្នូនៅចក្រភពអង់គ្លេសបានចេញមុខប្រតិកម្មខ្លាំងទៅលើមិត្តអឺរ៉ុបដែលជឿជាក់ថាអឺរ៉ុបនៅតែត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើសម្ព័ន្ធមិត្តយោធាអាត្លង់ទិកសម្រាប់ការពារជាតិរបស់ខ្លួន។

ប៉ុន្តែមេដឹកនាំបារាំងរូបនេះដែលបានថែមទាំងនិយាយជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg មិនបានធ្វើការសុំទោសចំពោះសម្តីទាំងនោះទេហើយលោកបានបញ្ជាក់យ៉ាងច្បាស់ថាសម្ព័ន្ធមិត្តបច្ចុប្បន្នបានផ្តោតអារម្មណ៍ខ្លាំងពេកទៅលើបញ្ហាថវិកាជំនួសឱ្យការវិវត្តភូមិសាស្ត្រនយោបាយជាជាងបញ្ហាចំពោះមុខ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top