ចិន៖ យោងតាមទីភ្នាក់ងារ អវកាសចិន Manned Space Agencyបាននិយាយថា ក្រុមនាវិកបេសកកម្ម Shenzhou XIII របស់ប្រទេសចិនបានធ្វើតេស្ត ការចុះចតដែលគ្រប់គ្រង ពីចម្ងាយពីខាងក្នុង ស្ថានីយអវកាស Tiangong កាលពីថ្ងៃសៅរ៍ ។យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅដើមដំបូងនៃការធ្វើតេស្តិ៍ប្រហែលម៉ោង ៦ ព្រឹក យានអវកាសដឹកទំនិញមនុស្សយន្ត Tianzhou 2 បានឈប់ចតចេញពីម៉ូឌុលស្នូល Tianhe របស់ស្ថានីយ៍ Tiangong បន្ទាប់មកនាវិកបេសកកម្មបានគ្រប់គ្រងយានដឹកទំនិញដើម្បីផ្លាស់ទីទៅក្នុងទីតាំងជួបគ្នា ហើយក្រោយមកបានចូលចតម្តងទៀតជាមួយនឹងម៉ូឌុលស្នូល។
ទីភ្នាក់ងារនេះបានពន្យល់ថា ការធ្វើតេស្តិ៍រយៈពេល២ម៉ោងដែលមានបំណងផ្ទៀងផ្ទាត់នីតិវិធី និងឧបករណ៍ពាក់ព័ន្ធនឹងការចុះចតនៃការគ្រប់គ្រងដោយដៃរវាងយាន Tiangong និងយានអវកាសទស្សនា នេះជាការសាកល្បងការចុះចតលើកទី២រវាង Tiangong និង Tianzhou 2 សម្រាប់សប្តាហ៍កន្លងទៅនេះ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ស្ថានីយ Tiangong បានធ្វើតេស្ដិ៍គ្រប់គ្រងដោយកុំព្យូទ័រ ដោយប្រើដៃមនុស្សយន្ត ដើម្បីដាក់ទីតាំងយាន Tianzhou 2 ឡើងវិញ។ ក្នុងអំឡុងពេលសាកល្បងនោះ យាន Tianzhou 2 បានចាកចេញពីម៉ូឌុល Tianhe នៅកន្លែងដំបូង ហើយដៃមនុស្សយន្តបានធានាសុវត្ថិភាពយានដឹកទំនិញ ហើយបានផ្លាស់ប្តូរវាទៅទីតាំងថ្មី។
បន្ទាប់មកដៃបានបង្វែរការធ្វើសមយុទ្ធដើម្បីនាំវាត្រឡប់ទៅទីតាំងដើមវិញ។ Tianzhou 2 បានចូលចតជាមួយ Tianhe ម្តងទៀតដោយបញ្ចប់ការសាកល្បង ៤៧ នាទី នៅពេលបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ យាន Tiangong នឹងមានធាតុផ្សំសំខាន់ៗចំនួន៣ ជាម៉ូឌុលស្នូលភ្ជាប់ទៅនឹងបន្ទប់ពិសោធន៍អវកាស២ ហើយនឹងមានទម្ងន់សរុបជិត ៧០ តោន។ ស្ថានីយ៍នេះគ្រោងនឹងដំណើរការរយៈពេល ១៥ ឆ្នាំក្នុងគន្លងផែនដីទាបដែលមានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រពីលើភពផែនដី។
ការបាញ់បង្ហោះចំនួន៦ នឹងត្រូវធ្វើឡើងនៅឆ្នាំនេះ ដើម្បីដាក់ពង្រាយក្រុមបេសកកម្ម Shenzhou XIV និង XV ទៅកាន់ស្ថានីយ៍ Tiangong ដើម្បីដឹកជញ្ជូនយានអវកាសដឹកទំនិញមនុស្សយន្ត Tianzhou 4 និង 5 ទៅកាន់ស្ថានីយ៍សម្រាប់ប្រតិបត្តិការចាក់ប្រេង និងផ្គត់ផ្គង់ឡើងវិញ និងដើម្បីបញ្ជូនមន្ទីរពិសោធន៍អវកាសធំពីរដើម្បីចតជាមួយស្ថានីយ៕
ដោយ៖លី ភីលីព