ព្រឹត្តិការណ៍

ប្រធានាធិបតីតួកគី ចោទប្រធានាធិបតី បារាំងថា គាំទ្រភេរវកម្មនៅស៊ីរី

បរទេស៖ ប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់លោក Emmanuel Macron ពីការឧបត្ថម្ភភេរវកម្ម ដែលនេះជាប្រតិកម្មតប ទៅនឹងការរិះគន់ថ្មីរបស់ប្រធានាធិបតីបារាំង អំពីប្រតិបត្តិការរបស់រដ្ឋាភិបាល ទីក្រុងអង់ការ៉ា នៅក្នុងប្រទេសស៊ីរី។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា តួកគីកាលពីខែមុន បានធ្វើការវាយលុកប្រឆាំង នឹងកងកម្លាំង ដឹកនាំដោយពួកឃឺដ នៅក្នុងប្រទេសស៊ីរី ដែលប្រធានាធិបតី តួកគីលោក Recep Tayyip Erdogan បាននិយាយថា បានផ្តោតគោលដៅទៅលើក្រុមភេរវករ នៃកងជីវពលអង្គភាព ការពារប្រជាជនឃឺដ (YPG) និងក្រុមរដ្ឋអ៊ីស្លាម។

ការចោទនេះបានធ្វើឱ្យ មានការរិះគន់ ទៅលើទីក្រុងអង់ការ៉ាថាវាកំពុងតែធ្វើឱ្យចុះខ្សោយនូវការប្រយុទ្ធប្រឆាំងនឹងក្រុម IS ដែលបែកខ្ញែក ជាមួយនឹងប្រតិបត្តិការប្រឆាំងនឹង YPG ដែលបានដឹកនាំការប្រយុទ្ធប្រឆាំង នឹងក្រុមជីហាដ។

លោក Macron ដែលបានរិះគន់ម្តងហើយម្តងទៀត ចំពោះ ការវាយលុករបស់ទួរគីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងអង់ការ៉ា បានបង្ហាញសម្ព័ន្ធមិត្តរបស់ខ្លួនជាមួយ“ អ្នកក្បត់ជាតិ” ដែលមានគ្រោះថ្នាក់ដល់ សកម្មភាពរបស់ក្រុមចម្រុះប្រឆាំង IS ។

ការអត្ថាធិប្បាយរបស់លោក Macron បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំង ពីទីក្រុងអង់ការ៉ាដែលចោទប្រកាន់ ទីក្រុងប៉ារីសថា បានព្យាយាមបង្កើត រដ្ឋឃឺដមួយនៅស៊ីរី។

រដ្ឋមន្រ្តីក្រសួងការបរទេស ទួរគីលោក Mevlut Cavusoglu ត្រូវបានគេដកស្រង់សំដីដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បាននិយាយថា “ក្នុងករណីណា ក៏ដោយគាត់ (Macron) កំពុងឧបត្ថម្ភដល់ អង្គការភេរវករនេះ។ គាត់ទទួលពួកគេជាទៀងទាត់ នៅវិមានប្រធានាធិបតី៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top