កីឡា

Messi បំបែកឯកទក្តកម្ម ថ្មីមួយទៀត ក្រោយការប្រកួតអាជីព ទី៧០០ របស់ខ្លួន កាលពីយប់មិញ

កំពូលកីឡាករខ្សែប្រយុទ្ធល្អបំផុត លើលោក Lionel Messi ដែលមានវ័យ៣២ឆ្នាំ ទៅហើយនោះ នៅតែបន្តទំរង់ដ៏ល្អរបស់ខ្លួនទាំងក្នុងលីកនិងជម្រើសជាតិ។ ជាក់ស្តែងការប្រកួតយប់មិញដែល Messi បានជួយឲ្យ Barcelona យកជ័យជំនះលើ Dortmund ក្នុងលទ្ធផល ៣ទល់នឹង១។

១គ្រាប់ជាការរកគ្រាប់បាល់បានរបស់ខ្លួន និង១គ្រាប់ទៀតដែល Messi ជួយឲ្យ Suarez រកគ្រាប់បាល់បាន១គ្រាប់ដូចគ្នាទោះបីជា បានបង្ហាញខ្លួនឲ្យក្លឹបបានតែ៣០នាទីក្តី។ វាបានក្លាយទៅជាការប្រកួតទី៧០០របស់ខ្លួន គិតចាប់តាំងតែពីគ្រាប់ទី១ ក្នុងការបង្ហាញខ្លួនឲ្យក្លឹប Blaugrana កាលពីខែវិច្ឆិកា ឆ្នាំ២០០៣។

លើសពីនេះ Messi បាននាំមុខ កីឡាករល្អបំផុតលើលោក ទាំងពីរនាក់គឺ Cristiano Ronald និង Raul ក្នុងការស៊ុត បញ្ចូលទី ក្លឹបដល់ទៅ៣៤ ផ្សេងគ្នានៅតំបន់អ៊ឺរ៉ុប។ សរុបមកវិញខាងក្រោមនេះ ជាតួលេខសរុបដែល Messi បានប្រកបអាជីពនិងពានរង្វាន់ ដែលគាត់បានទទួល៖

៧០០ប្រកួត
៦១៣គ្រាប់
២៣៧ assists
៤០ hat-tricks
ពានរង្វាន់ La Liga ១០ដង
ពានរង្វាន់ Copa del Reys ៧ដង
ពានរង្វាន់ Champions Leagues ៤ដង
ពាន Spanish Super Cups ៨ដង
ពានរង្វាន់ Club World Cups ៣
ពានរង្វាន់ UEFA Super Cups ៣ដង

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top