ព័ត៌មានអន្តរជាតិ

‘Baby Shark’ មានអ្នកទស្សនា ១០ពាន់លានដង លើ YouTube

បទចម្រៀងកុមារគួរ ឱ្យចាប់អារម្មណ៍ ចំណងជើង “Baby Shark” បានបំបែកកំណត់ត្រាថ្មី លើបណ្ដាញវីដេអូយក្ស YouTube មានអ្នកទស្សនាច្រើនបំផុតមិនធ្លាប់មាន ដល់ទៅ ១០ពាន់លានដង គិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ។

“Baby Shark” ជាចម្រៀងបែបកុមារ មានក្មេងៗរាំ និងសម្ដែងជាមួយត្រីឆ្លាមជារូបតុក្កតា។ បទនេះត្រូវបានផលិតដោយ ក្រុមហ៊ុនកម្សាន្តរបស់ ប្រទេសកូរ៉េខាងត្បូង នៅឆ្នាំ២០១៦ ហើយទទួលបានការពេញនិយមខ្លាំងនៅពេលនោះពាសពេញបណ្ដាញសង្គម រួមទាំងវីដេអូអនឡាញ និងវិទ្យុជាដើម។

ចម្រៀងដ៏ពេញនិយមនេះដដែល ក៏បាន យកឈ្នះចំនួនអ្នកទស្សនាលើបទចម្រៀងដ៏ល្បី “Despacito” របស់តារាចម្រៀង Luis Fonsi កាលពី ខែវិច្ឆិកា ឆ្នាំ២០២០ ផងដែរ។ បច្ចុប្បន្ន Despacito មានអ្នកទស្សនាត្រឹម ៧,៧ពាន់លានដង ប៉ុណ្ណោះ។

ចង់ដឹងភាពទាក់ទាញ និងបទចម្រៀងពីរោះយ៉ាងណា សូមទស្សនាទាំងអស់គ្នាខាងក្រោម៖

Most Popular

To Top