ព័ត៌មានអន្តរជាតិ

អតីតសមាជិក DIA នាង Somyi ទទួលបានប្រាក់ចំណូល ច្រើនជាងមុន ក្នុងនាមជាអ្នកថត វីដេអូ

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អតីតសមាជិកក្រុម DIA នាង Somyi ដែលថ្មីៗនេះបានបង្ហាញខ្លួនជា BJ សម្រាប់មាតិកាពេញវ័យនៅលើ PandaTV ត្រូវបានគេរាយការណ៍ថា ទទួលបានប្រាក់ចំណូលច្រើនជាងមុនក្នុងនាមជាអ្នកថតវីដេអូ។

បន្ទាប់ពី Tweets របស់អ្នកគាំទ្រ DIA អ្នកនិយមលេងអ៊ីនធើណេតបានបន្តចែករម្លែកគំនិតរបស់ពួកគេអំពីអតីតសមាជិក idol ក្លាយជា cam girl តាមអ៊ីនធើណេត។ មតិមួយបានរំលេចពីភាពខុសគ្នានៃប្រាក់ចំណូលដោយនិយាយថា អ្នកមិនដឹងថា BJs រកលុយបានប៉ុន្មានទេ។

ប៉ុន្តែមានអ្នកលេងអ៊ីនធើណេតផ្សេងទៀតនៅតែមានអារម្មណ៍សោកស្ដាយដែលនាងក្លាយជាតារាស្រីនៅក្មេង (នាងកើតឆ្នាំ ២០០០)។ នាងអាចក្លាយជាអ្វីក៏ដោយ ហើយនាងកំពុងលក់សេចក្តីថ្លៃថ្នូរ និងរាងកាយរបស់នាងតាមអ៊ីនធើណេត។ គ្រាន់តែនាងទទួលបានប្រាក់ខែ មិនមែនមានន័យថា ការងាររបស់នាងគួរឲ្យគោរពនោះទេ៕ដោយ៖លី ភីលីព

Most Popular

To Top