The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃសុក្រទី២៩ ខែវិច្ឆិកានេះ បានឲ្យដឹងថា កីឡាករខ្សែបម្រើប្រយុទ្ធ របស់ក្លឹបញញួរធំ West Ham និងជាអតីតកីឡាករ របស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Jack Wilshere ក្នុងគ្រាដែលកំពុង អង្គុយផ្តល់បទសំភាស ជាមួយនឹងប្រធានផ្នែកព័ត៌មានកីឡាករ លោក John Cross កីឡាកររូបនេះ បានបង្ហើបពីផែនការរបស់ខ្លួន ក្រោយបញ្ចប់អាជីព ជាកីឡាករបាល់ទាត់ ទៅដល់បុរសរូបនេះ។
Jack Wilshereបានបញ្ជាក់ថា ផែនការបន្ទាប់របស់ខ្លួន គឺការដើរតាមលំនាំ របស់មិត្តរួមក្រុម ជម្រើសជាតិសិស្សច្បង គឺលោក Frank Lampard កំពុងបង្វឹកក្លឹបតោខៀវ Chelsea និងលោក Steven Gerrard ដែលកំពុងបង្វឹកក្លឹប Ranger នៅលីកកំពូលប្រទេសស្កុតឡេន។
Wilshere ក្នុងវ័យទើបតែ២៧ឆ្នាំ ប៉ុន្តែរូបគេធ្លាប់បានធ្វើការងារ ពាក់ព័ន្ធទៅនឹង ឈុតយុវជន របស់ក្លឹបកាំភ្លើងធំ Arsenal តាំងតែពី១៨ខែមុន គ្រាដែលខ្លួន កំពុងមានឈ្មោះ ជាកីឡាករនៅទីនោះ ហើយជាលទ្ធផល គេក៏អាចមើលឃើញ អំពីការអភិវឌ្ឍគួរឲ្យកត់សំគាល់ផងដែរ នៃឈុតក្រុមទាំងនោះផងដែរ៕
ប្រែសម្រួល:ស៊ុនលី