កូរ៉េ ៖ បើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ១៨ ខែមករា ផលិតកម្ម Spire Entertainment បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ ផ្លូវការមួយថា សមាជិក OMEGA X គឺ Jaehan, Hangyeom, Jehyun និង Junghoon បានជាសះស្បើយពីជំងឺ COVID-19ជាផ្លូវការហើយ ។
ពីមុនសមាជិក OMEGA X ទាំង៤នាក់បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ហើយបានចាប់ផ្តើម ការព្យាបាលរបស់ពួកគេ នៅថ្ងៃទី ៩ ខែមករា ខណៈសមាជិកក្រុម ដែលនៅសល់បានធ្វើ តេស្តិ៍អវិជ្ជមាន ប៉ុន្តែក្រុមការងារបានបន្តប្រកាសផ្អាក ពីសកម្មភាពទាំងអស់ ដើម្បីផ្តោតលើការជាសះស្បើយ ឡើងវិញ សម្រាប់សមាជិកទាំង៤នាក់ ។
នេះបើតាមសារព័ត៌មាន Spire Entertainmentថា សមាជិក OMEGA X គឺ Jaehan, Hangyeom, Jehyun និង Junghoon ត្រូវបានប្រកាសថា បានជាសះស្បើយពីជំងឺ COVID-19 ហើយតាមការសន្និដ្ឋានរបស់អាជ្ញាធរសុខាភិបាលថា ពួកគេលែងឆ្លងទៀតហើយ ពួកគេត្រូវបាននៅដាច់ដោយឡែក។
បច្ចុប្បន្ននេះ សមាជិក OMEGA X ទាំងអស់ រួមទាំង Jaehan, Hangyeom, Jehyun និង Junghoon ស្ថិតក្នុង ស្ថានភាព សុខភាពសល្អ ហើយក្រុមនឹង បន្តសកម្មភាពឡើងវិញ ដោយចាប់ផ្តើមជាមួយនឹង ’41st Seoul Music Awards’ ប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែមករា។ ក្រុមក៏មានគម្រោង បន្តឡើងវិញផងដែរ ហើយការផ្សព្វផ្សាយសម្រាប់ អាល់ប៊ុមតូចទី ២ របស់ពួកគេ ‘Love Like Me’ ។
យើងខ្ញុំសូមធ្វើការសុំទោស យ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រ ដែលបង្កឲ្យមានការព្រួយបារម្ភ និងសន្យាថា នឹងផ្តល់អាទិភាពដល់សុខភាព និងសុវត្ថិភាពរបស់សិល្បករ និងប្រជាពលរដ្ឋទាំងអស់ លើសពីអ្វីទាំងអស់ ខណៈអនុវត្តតាមការណែនាំ បង្ការយ៉ាងដិតដល់៕ ដោយ៖លី ភីលីព