កីឡា

សារ័ត្នយកឈ្នះ Palaing Kao ការប្រកួត TV5 Boxing Knock-Out Serie by K-Cement

ភ្នំពេញ៖អ្នកប្រដាល់គុនខ្មែរ រឿង សារ័ត្ន ក្លិបទ័ពឆ័ត្រយោង៩១១ បានយកឈ្នះ អ្នកប្រដាល់ថៃ Palaing Kao ដោយពិន្ទុដាច់តែម្ដង នៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementបន្ទាប់អ្នកប្រដាល់ រូបធ្លាប់បាក់ដៃ២ដងក្រោមថ្វី ដៃថៃរួចមកហើយ នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទោះបីស្ថានភាពនៃការប្រកួតសារ័ត្នមាន ប្រៀបលើ Palaing Kao ក៏ពិតមែន តែនៅក្នុងការប្រកួត៥ទឹកនេះ សារ័ត្នក៏ឈឺសាច់មិនស្ទើរដែរ បន្ទាប់ពីការប្រកួត៥ទឹកនោះអ្នកប្រដាល់ កម្ពុជារឿង សារ័ត្នបានទទួលជ័យជម្នះដោយពិន្ទុលើអ្នកប្រដាល់ថៃ Palaing Kao ។

ចំពោះការប្រកួតរវាង អ្នកប្រដាល់រួមជាតិវិញ នោះអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងវ៉ុនវ៉ន ក្លិបអេភូថងកីឡាបានយកឈ្នះអ្នកប្រដាល់ប៉ុកវិបុល ក្លិបទ័ពឆ័ត្រយោង៩១១ ដោយពិន្ទុទាំងត្រដាបត្រដួសស្ថានភាពនៃ ការប្រកួតរវាងអ្នកប្រដាល់ទាំង២ រូបនេះមានលក្ខណៈតឹងតែងតាំង ពីដើមទឹកទី ១ មកម្ល៉េះ។

ពួកគេជាអ្នកប្រដាល់ចូលចិត្តវ៉ៃប្ដូរនិង ប្រើកែងវាយប្រហារលើគូប្រកួត ដោយគ្មានញញើត។ពួកគេវ៉ៃចេញច្រើនដូចគ្នា តែការវ៉ៃចេញរបស់វ៉ុន វ៉នចំគិលដៅមបានច្រើនជាងចំពោះ ការវ៉ៃចេញរបស់វិបុលភាគច្រើនលើសលុបគឺវ៉ៃតែខ្យល់ប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាក៏អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាពេញទាំង៥ទឹកតែម្ដង ហើយលទ្ធផលចុងក្រោយវ៉ន វ៉ុនបានទទួលជ័យជម្នះលើប៉ុក វិបុលដោយពិន្ទុប៉ុណ្ណោះ ។

អ្នកលេងកណ្ដាប់ដៃធ្ងន់ផាន់ សុផាត ក្លិបពុទ្ធសេរីវង្សប្រកួតចាញ់ អ្នកប្រដាល់សយ សីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យ ដោយពិន្ទុ ទាំងមិនអស់ចិត្តបន្ទាប់ពី ប្រកួតគ្នា៥ទឹកពេញមកនោះ ស្ថានភាពនៃការប្រកួតមិនមាន នរណាលើនរណាទេ ។ ស្ថិតិនៃការវ៉ៃចេញ ក៏មិនមាននរណាលើសខ្វះនរណាដែរតែ ការវ៉ៃចេញ របស់សយ សីមានប្រសិទ្ធិភាពច្រើនជាង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាពេញទាំង៥ទឹក លទ្ធផលចុងក្រោយ សយ សីបានទទួលជ័យជំនះលើផាន់ សុផាតដោយពិន្ទុប៉ុណ្ណោះ ៕ដោយ៖លី ភីលីព

Most Popular

To Top