កីឡា

លោក កន សុខកាយ៖ការប្រកួតនេះ ធ្វើឡើងដើម្បីបំផុសគំនិតឲ្យយុវជន និងយុវនារីនៅស្រុកល្វាឯមលេងកីឡាទំាងអស់គ្នា

ភ្នំពេញ៖ក្រុមបាល់ទាត់យុវជនល្ខោនខោលវត្តស្វាយគ្រង់តំណែងជើងឯកព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់បុរស និងនារីជ្រើសរើសជើងឯកយុវជនអាយុក្រោម ១៨ ឆ្នាំ ប្រចាំស្រុកល្វាឯម ឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះលើកក្រុមបាល់ទាត់យុវជនសម្រេចក្តីស្រម៉ៃក្នុងលទ្ធផលបច្ចេកទេស៣ទល់០នៅវគ្គផ្តាច់ព្រ័ត្រនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង នៅស្រុកល្វាឯម។

ចំណែកក្រុមបាល់ទាត់នារីវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀងគ្រង់តំណែងជើងឯកព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់បុរស និងនារីជ្រើសរើសជើងឯកយុវជនអាយុក្រោម ១៨ ឆ្នាំ ប្រចាំស្រុកល្វាឯម ឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះលើកក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងក្នុងលទ្ធផលបច្ចេកទេស៣ទល់២នៅវគ្គផ្តាច់ព្រ័ត្រ ។ការប្រកួតនេះគឺជាគំនិតផ្តួចផ្តើមឡើងដោយលោក កន សុខកាយ អភិបាលស្រុកល្វាឯម។

លោក កន សុខកាយ អភិបាលស្រុកល្វាឯមបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់បុរស និងនារីជ្រើសរើសជើងឯកយុវជនអាយុក្រោម ១៨ ឆ្នាំ ប្រចាំស្រុកល្វាឯមធ្វើឡើងក្នុងការបំផុសគំនិតឲ្យយុវជន និងយុវនារីនៅស្រុកល្វាឯមលេងកីឡាទំាងអស់គ្នាឲ្យជៀងផុសពីការប្រើប្រាស់គ្រឿងឧបបាយប្រមុខផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសង្គមជាតិ ខ្លួនឯង និងក្រុមគ្រួសារទំាងមូល។ សព្វថ្ងៃនេះស្រុកល្វាឯមទទួលបានការគាំទ្រយ៉ាងខ្លាំងពីអាណាព្យាបាល និងប្រជាពលរដ្ឋនៅទូទាំងស្រុក៕ដោយ៖លី ភីលីព

Most Popular

To Top