The Mirror នៃចក្រភព អង់គ្លេសចេញផ្សាយ នៅថ្ងៃសៅរ៍ទី៣០ខែវិច្ឆិកានេះ បានឲ្យដឹងថាស្ថិតក្នុងស្ថានភាពមិនសូវល្អ បែបនេះអតីតគ្រូបង្វឹកក្លឹប Everton លោក Roberto Martinez បានចេញមកធ្វើការលើកឡើងថា វាជាស្ថានភាព ដែលលោកធ្លាប់បានជួយប្រទះដែរកាលពីគ្រា ដែលលោកធ្វើការនៅ ជាមួយនឹង Everton ផងដែរ។
លោក Martinez បាននិយាយថា ផែនការរយៈពេលវែង របស់លោកគ្រូបង្វឹកបច្ចុប្បន្ន Marco Silva គឺពិតជាអាចជួយក្លឹបនាពេលខាងអនាគតហើយជម្រុញ ឲ្យអ្នកគាំទ្រទាំងឡាយគួរតែមានភាព អត់ធ្មត់បន្តិចទៀត។
លោក Martinez គ្រូបង្វឹកជម្រើសជាតិប៊ែលហ្ស៊ិករូបនេះ បានបញ្ចាក់ថាប្រសិនបើលោកនឹងអាច ពន្យល់អំពីអ្វីទៅជាផែនការរយៈពេលវែងនោះ លោកនឹងមិនចាំបាច់ខ្វល់ថាអ្នកគាំទ្រនឹង មានភាពមិនពេញចិត្តចំពោះគ្រូបង្វឹកទាំង ឡើយហើយជឿជាក់ថាអ្នកគាំទ្រ នឹងយល់ថារយៈពេល៣ខែសម្រាប់ផែនការ គឺមានភាពលំបាកខ្លាំងណាស់៕ប្រែសម្រួល:ស៊ុនលី