មកដល់ពេលនេះកីឡាករ ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Luis Suarez ពិតជាបានដឹង រួចមកហើយថាអនាគត របស់គេជាមួយ នឹងក្លឹបកាន់តែខិតកៀកមកដល់ទីបញ្ចប់ហើយហើយក៏កំពុងជួយសម្លឹងមើលកីឡាករ ជំនួសម្នាក់ជូនក្លឹបផងដែរ។
The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិកានេះបានសរសេរថា កីឡាកររូបនេះទីបំផុតបានលើកឡើង អំពីឈ្មោះកីឡាករម្នាក់ដែលរូបគេជឿជាក់ថានឹងអាចជំនួសតំណែងរបស់ខ្លួន បាននៅ Barcelona។វាគឺជាការណែនាំដំបូងបំផុត មិនធ្លាប់ត្រូវបានធ្វើឡើយដោយ Suarez ចំពោះបញ្ហានេះ។
Suarez បានបញ្ជាក់ថាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវChelseaកីឡាករAbrahamដែលកំពុងលេងឲ្យគ្រូបង្វឹកលោកFrank Lampard ជាកីឡាករដ៏សាកសមបំផុតសម្រាប់តំណែងនេះ ហើយក៏បានបញ្ជាក់ឈ្មើកីឡាករគោលដៅ២រូបផ្សេងទៀតផងដែរប្រសិនបើមិន អាចនាំយកខ្សែប្រយុទ្ធវយក្មេងនេះ បានក្នុងនោះមានដូចជា កីឡាករ Maxi Gomezនិង Lautaro Martinez របស់ក្លឹប Inter Milan៕
ប្រែសម្រួល:ស៊ុនលី