បច្ចេកវិទ្យា

Cadillac ចេញ Escalade ប្រភេទថ្មី ឌីហ្សាញប្លែកពីមុន ជើងក្រោមអេមជាងមុន កម្លាំងខ្លាំងជាងមុន

ក្រុមហ៊ុន Cadillac បាន​បញ្ចេញ​រូបភាពដំបូង​ នូវរថយន្ត​ថ្មីរបស់ខ្លួនគឺម៉ូដែល Escalade V ឆ្នាំ​២០២៣ ដែល​ជាប្រភេទ​ SUV ធុនធំវែង និងមានកម្លាំងម៉ាស៊ីនខ្លាំង។

ថ្វីត្បិតតែ Cadillac មិនបាន​ទម្លាយ​រូបភាព​ក្នុងកាប៊ីន និងកម្លាំងម៉ាស៊ីនលម្អិត​ អំពី​រថយន្ត​នេះក៏ដោយ តែគេជឿជាក់ថា វានឹងប្រើម៉ាស៊ីន supercharged LT4 V8 ចំណុះ ៦,២លីត្រ។ ទំហំ​ម៉ាស៊ីននេះ គឺដូចទៅហ្នឹង​រថយន្ត Sedan របស់ Cadillac គឺ CT5-V Blackwing ដែរ ដែល​អាច​ផលិត​បានកម្លាំង ៦៦៨សេះ និងកម្លាំងរមួល ៨៩៣ញ៉ូតុនម៉ែត្រ ប៉ុន្តែសម្រាប់ ទំហំ​ម៉ាស៊ីនរបស់ Escalade V អាច​ផលិតបានកម្លាំងត្រឹម ៤២០សេះ ជាមួយប្រអប់លេខអូតូ១០វគ្គ។

​ជាមួយគ្នានោះ គេក៏រំពឹងដែរថា Cadillac នឹង​សម្រួល​លើប្រព័ន្ធបូម ក៏ដូចជាប្រព័ន្ធ Magnetic Ride Control ដើម្បីឱ្យការបើកបរ​រថយន្ត​កាន់តែ​មានលំនឹង​ល្អជាងមុន។

​បើតាម​រូបភាព​ដែលបានបង្ហាញ ឃើញថា រថយន្ត​ស៊េរីថ្មីនេះ ត្រូវបានឌីហ្សាញ​ថ្មី​លើ​ប៉ាណា ហើយកាងបន្ទាបចុះក្រោម ឯអំពូល​ daytime running light ក៏មាន​ការរចនាថ្មីផងដែរ។ ចំពោះ​ផ្នែក​ខាងក្នុងវិញ គឺឱ្យឃើញ​តែដៃចង្កូតបន្តិច រំលេច​ដោយ​អក្សរ «V» ថ្មី។

ការរៀបរាប់ខាងលើនេះ ជាព័ត៌មានតិចតួច​បំផុត​ដែលគេទទួលបាន និង​ការប៉ាន់ស្មាន ដោយព័ត៌មានផ្លូវការលម្អិតអំពី Spec និងរូបរាង គឺ Cadillac នឹង​ទម្លាយនៅអំឡុងត្រីមាសទី២ នៃឆ្នាំ២០២២ខាងមុខនេះ៕ Source: Sabay

Most Popular

To Top