ក្លឹប Sevilla កំពុងព្យាយាមបញ្ចប់លក្ខខណ្ឌ ជាមួយ Manchester United លើការខ្ចីជើងខ្សែបម្រើ ប្រយុទ្ធ Anthony Martial បន្ទាប់ពីបាននិយាយគ្នា កាលពីថ្ងៃច័ន្ទ។
Sevilla ត្រូវបានគេដឹងថា បានស្នើផ្ដល់ទឹកប្រាក់ ចំនួន៥លានផោន សម្រាប់ការខ្ចីជើង ខណៈ Martial ក៏ត្រូវថ្លៃពលកម្មដូចគ្នាដើម្បីបានផ្លាស់ទៅក្លឹបថ្មី។ កីឡាករសញ្ជាតិបារាំងត្រូវបានគេរំពឹង នឹងហោះទៅកាន់ទីក្រុង Sevilla នៅថ្ងៃអង្គារនេះ ដើម្បីធ្វើតេស្ដពិនិត្យសុខភាព។
យ៉ាងណាក្ដី Sevilla គ្មានលក្ខខណ្ឌ ក្នុងគម្រោងទិញ Martial ផ្ដាច់ឡើយ។ កីឡាករវ័យ២៦ឆ្នាំបានប្រាប់ United ថា គេចង់ចាកចេញដើម្បីទៅលេងនៅ Sevilla។ មានក្លឹបមួយចំនួននៅអង់គ្លេសដូចជា Newcastle និង Spurs បានចាប់អារម្មណ៍ដូចគ្នា ប៉ុន្តែ Martial ចង់ទៅលេងនៅបរទេសជាង។
Sevilla កំពុងប្រជែងជាមួយ Real Madrid ក្នុងពានរង្វាន់ La Liga ដែលនៅសល់១៦ប្រកួតទៀត។ Real បច្ចុប្បន្នកំពុងមាន៥០ពិន្ទុ តាមពីក្រោយដោយ Sevilla ៤ពិន្ទុ៕ Source: Sabay