The Sunsportsចេញផ្សាយនៅថ្ងៃអាទិត្យទី១ខែធ្នូនេះបានឲ្យដឹងថាប្រធានក្លឹបលោកJosh Kroeneដែលជាអ្នកសម្រេចចិត្តបណ្តេញលោកUnai Emeryចេញពីក្លឹបកាលពីដើមសប្តាហ៍នោះបានធ្វើដំណើរមកដល់ទីលានហ្វឹកហាត់ផ្ទាល់ទាំងគួរឲ្យភ្ញាក់ផ្អើល។
ប្រធានក្លឹបជនជាតិអាមេរិករូបនេះមកដល់ទីលានហ្វឹកហាត់ដើម្បីជួបជាមួយនឹងកីឡាករទាំងអស់របស់ក្លឹបនិងលើកទឹកចិត្តពួកគេឲ្យបន្តការខិតខំប្រឹងប្រែងឡើងវិញក្រោយហេតុការណ៍នេះហើយលោកបានបញ្ជាក់ថានៅតែមានជំហថាក្លឹបរដូវកាលនេះនឹងអាចនៅតែមានឧិកាសដណ្តើមតំណែងTop 4បានដដែល។
គួរឲ្យដឹងដែរថាការជ្រើសរើសគ្រូបង្វឹកក្លឹបជាផ្លូវការនៅមិនទាន់បានធ្វើនៅឡើយគឺបច្ចុប្បន្នលោកLjunbergនឹងត្រូវមកជំនួសតំណែងនេះបណ្តោះអាសន្នហើយការប្រកួតដំបូងក្រោមការដឹកនាំថ្មីនោះនឹងត្រូវប៉ះNorwichនៅយប់ថ្ងៃអាទិត្យនេះ៕
ប្រែសម្រួល:ស៊ុនលី