កីឡា

លោក បួនលឹម ហេង ៖វគ្គនេះធ្វើឡើង ក្នុងគោលបំណង ពង្រឹងសមត្ថភាពចៅក្រម និងអាជ្ញាកណ្តាលកីឡាតេក្វាន់ដូ ITF ឲ្យកាត់ក្តីដោយ យុត្តិធម៌លើទីលាន

ភ្នំពេញ៖នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លោក បួនលឹម ហេង ប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជាតំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា និងលោកប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បិទវគ្គបណ្ដុះបណ្ដាលចៅក្រម និងអាជ្ញាកណ្តាលកីឡាតេក្វាន់ដូITFកមិ្រត “ក” នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
លោក អ៊ុំ ណារិន្ទ អគ្គលេខាធិការរងសហព័ន្ធកីឡាតេក្វាន់ដូITF បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមទៀតកាត់ក្តីដោយយុត្តិធម៌លើទីលានប្រកួត និងត្រៀម SEA GAMES2023 មានរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដោយមានសិក្ខាកាម៣០នាក់ដែលប្រព្រឹត្តឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧមត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់ការសិក្សារយៈពេលប៉ុន្មាននេះលទ្ធផលល្អលើសពីការរំពឹកទុករបស់គណៈកម្មការវគ្គក្នុងនោះ។

លោកអគ្គបានបន្តថា វគ្គនេះមានសិក្ខាកាម៣០នាក់មកពី៩រាជធានី-ខេត្ត និងក្រសួង២គឺក្លិបកីឡាតេក្វាន់ដូITFក្រសួងមហាផ្ទៃ ក្លិបកីឡាតេក្វាន់ដូITFក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបកីឡាតេក្វាន់ដូITFខេត្តកណ្តាល ក្លិបកីឡាតេក្វាន់ដូITFខេត្តកោះកុង ក្លិបកីឡាតេក្វាន់ដូITFខេត្តកំពង់ស្ពឺ ក្លិបកីឡាតេក្វាន់ដូITFខេត្តត្បូងឃ្មុំ ក្លិបកីឡាតេក្វាន់ដូITFខេត្តបាត់ដំបង ក្លិបកីឡាតេក្វាន់ដូITFខេត្តបន្ទាយមានជ័យ និងក្លិបកីឡាតេក្វាន់ដូITFភ្នំពេញ ហើយគ្រូឧទ្ទេស ២រូប គឺលោក RI CHOC NAM គ្រូបង្វឹកអន្តរជាតិ កម្រិតខ្សែក្រវ៉ាត់ខ្មៅ ៨ដាន់ និងលោក ហ៊ឹម រីដា ខ្សែក្រវ៉ាត់ខ្មៅ ៦ដាន់ កម្រិតអន្តរជាតិ និងជាគ្រូជម្រើសជាតិកម្ពុជា។

លោកប៉ែន វុទ្ធីបាននិយាយថា កោតសរសើរដល់សហព័ន្ធកីឡាតេក្វាន់ដូ ITF ក្នុងការខិតខំប្រឹងប្រែងអភិឌ្ឍកីឡា កីឡាតេក្វាន់ដូITF ទំាំងអាជ្ញាកណ្តាល និងចៅក្រម ព្រមទំាងកីឡាករ-កីឡាការិនីឆ្នើមដណ្តើមមេដាយលើឆាកអន្តរជាតិ ។ វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់សម្រាប់ចៅក្រម និងអាជ្ញាកណ្តាល ក្លាយជាចៅក្រម និងអាជ្ញាកណ្តាលអន្តរជាតិមុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក បួនលឹម ហេង បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់សម្រាប់ចៅក្រម និងអាជ្ញាកណ្តាលរបស់សហព័ន្ធនាពេលអនាគត និងពង្រឹងសមត្ថភាពចៅក្រម និងអាជ្ញាកណ្តាលត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូITFកម្ពុជាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេនៃសាកលវិទ្យាល័យវិទ្យាល័យភូមិន្ទភ្នំពេញនាពេលខាងមុខ។

បច្ចុប្បន្នប្រភេទកីឡាតេក្វាន់ដូ មានអាជ្ញាកណ្តាល -ចៅក្រមអន្តរជាតិចំនួន ៣នាក់ហើយ ហើយសហព័ន្ធគ្រោងនឹងស្នើសុំ ក្នុងការប្រឡងអន្តរជាតិ ដោយគ្រោងបញ្ជូនអាជ្ញាកណ្តាល ចៅក្រមកម្ពុជាកម្រិត B ចំនួន ៦នាក់បន្ថែម ដើម្បីឱ្យ សហព័ន្ធតេក្វាន់ដូ ITF អន្តរជាតិទទួលស្គាល់ និងប្រើប្រាស់សម្រាប់ SEA GAMES2023 ។ គម្រោងសរុប ៩នាក់ នៃអាជ្ញាកណ្តាល-ចៅក្រម សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ គឺគ្រប់គ្រាន់ហើយ ដោយបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ ដែលគ្រោងមក ៧ប្រទេស ដោយបញ្ជូនអាជ្ញាកណ្តាល-ចៅក្រមម្នាក់ ឬ២នាក់បន្ថែមទៀត គឺអាចដំណើរការហ្គេមនេះបានហើយ។ដោយ៖លី ភីលីព

Most Popular

To Top