ព័ត៌មានអន្តរជាតិ

រុស្ស៊ីប្រារព្ធធ្វើសមយុទ្ធយោធា នៅមុនកិច្ចពិភាក្សាស្តីពីអ៊ុយក្រែននៅទីក្រុងប៉ារីស 

បរទេស៖ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធនេះ បានប្រារព្ធធ្វើសមយុទ្ធយោធា និងបញ្ជូនកងកម្លាំងនិងយន្តហោះចម្បាំងបន្ថែមទៅកាន់ប្រទេសបេឡារុស សម្រាប់ការហ្វឹកហាត់នៅខែក្រោយ ស្របពេលដែលក្រុមមន្ត្រីត្រៀមអង្គុយធ្វើកិច្ចពិភាក្សា៤ភាគី នៅក្នុងទីក្រុងប៉ារីស ស្តីពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត។
មន្ត្រីរបស់វិមានក្រឹមឡាំងទទួលបន្ទុកកិច្ចការអ៊ុយក្រែន នឹងត្រូវជួបជាមួយក្រុមមន្ត្រីមកពីប្រទេសបារាំង អាល្លឺម៉ង់និងអ៊ុយក្រែន សម្រាប់កិច្ចពិភាក្សា “Normandy format” នៅក្នុងទីក្រុងប៉ារីស ប្រឆាំងនឹងការប្រមូលផ្តុំកងកម្លាំងយោធារុស្ស៊ីនៅជិតប្រទេសអ៊ុយក្រែន ដែលបង្កឲ្យមានការភ័យខ្លាចពីពីការឈ្លានពាន។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី  Interfax បានដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៊ី ដែលនិយាយប្រាប់ថា ខ្លួនបានបញ្ជូនអង្គភាពទ័ពឆ័ត្រយោង ទៅកាន់ប្រទេសបេឡារុសនៅថ្ងៃពុធនេះ ក្រោយមួយថ្ងៃបន្ទាប់ពីការបញ្ជូនកងកម្លាំងកាំភ្លើងធំនិងម៉ារីស នៅមុនសហសមយុទ្ធនៅខែក្រោយ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយបន្តថា ខ្លួនក៏បានបញ្ជូនយន្តហោះចម្បាំង Su-35 ទៅកាន់ប្រទេសបេឡារុស សម្រាប់សមយុទ្ធយោធា Allied Resolve នោះទេ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top