ប៉េកាំង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ការរចនាខាងក្នុង នៃអគារភូមិអូឡាំពិក មិនបានបំពេញ តាមស្តង់ដារអគារ WELL ត្រូវបានទទួលស្គាល់ ជាសាកល ដោយយកចិត្តទុកដាក់ បន្ថែមលើសុខភាព អ្នករស់នៅ តាមរយៈការគ្រប់គ្រង ដោយប្រុងប្រយ័ត្ន នូវគុណភាពខ្យល់ ទឹក ភ្លើង និង លំហ ។
ភូមិអូឡាំពិក មានឧបករណ៍កាយសម្បទា ចំនួន ១៣៩ដុំនៃ ២៧ ប្រភេទផ្សេងៗគ្នា នៅភូមិអូឡាំពិក និង ប៉ារ៉ាឡាំពិក Yanqing ដែលជួយអត្តពលិករក្សា ស្ថានភាពរាងកាយខ្ពស់បំផុត ក្នុងអំឡុងពេលការប្រកួត ។ មុខម្ហូបចំនួន ៦៧៨ នឹងត្រូវបានផ្តល់ជូន ហើយប្រហែល ២00 មុខនឹងមានជារៀងរាល់ថ្ងៃ នៅក្នុងភូមិទាំង៣ ។
ចំពោះភូមិអូឡាំពិក រដូវរងាទាំង៣ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ស្ថិតនៅYanqing និង Zhangjiakouត្រូវបានគេរំពឹងថានឹងបើកនៅថ្ងៃទី ២៧ ខែមករានេះ ដើម្បីស្វាគមន៍អ្នកចូលរួមកីឡាករ-កីឡាការិនី មកពីជុំវិញពិភពលោក ៕ដោយ៖លី ភីលីព