ភ្នំពេញ៖កម្ពុជាដណ្តើមមេដាយ៩គ្រឿងក្នុងនោះមេដាយប្រាក់៣គ្រឿង និងសំរិទ្ធ៩គ្រឿង ឈរលេខ៨បណ្តុះអាសន្នលើតារាងនៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន គិតត្រឹមមដល់ថ្ងៃទី២ ខែធ្នូ ២០១៩ ខណៈម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយចំនួន៤៧គ្រឿង។
កម្ពុជាទទួលបានមេដាយប្រាក់ ៣ និងសំរឹទ្ធ ៦ រួមមាន ៖កីឡាសីដក់មេដាយប្រាក់ ១ កីឡា Arnis មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ៦ របស់ក្រុមល្បុក្កតោ លើវិញ្ញាសា Live Stick បុរសរួមមាន កីឡាករ ឌឹម ង៉ែត ទម្ងន់ ក្រោម៥៥ សំរិទ្ធ កីឡាករ សុខ ឈុន ទម្ងន់ ៥៥-៦០ សំរិទ្ធ កីឡាករយ៉ុង ម៉េងលី ទម្ងន់ ៦០ -៦៥ និងកីឡាករ ប្រាក់មឿន ប៊ុនលី ទម្ងន់៦៥ឡើង សំរិទ្ធិ។
ចំណែកវិញ្ញាសា Live Stick នារី៖កីឡាការិនី ខៀវ ចិន្តារ័ត្ន ទម្ងន់ក្រោម ៥០ សំរិទ្ធិ កីឡាការិនី យស់ សញ្ចនា ទម្ងន់ ៥០-៥៥ សំរិទ្ធិ កីឡាការិនី ស៊ីវន្ត័ សូនីតា ទម្ងន់ ៥៥-៦០ ប្រាក់ និងកីឡាការិនី បូ ចន្ធី ទម្ងន់៦០ឡើង សំរិទ្ធិ។
ម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយ៤៧គ្រឿ រួមមានមេដាយមាស២៤គ្រឿង ប្រាក់១៤គ្រឿង និងសំរិទ្ធ៩គ្រឿង ខណៈវៀតណាមដណ្តើមមេដាយ៣៣គ្រឿ រួមមានមេដាយមាស១០គ្រឿង ប្រាក់១៣គ្រឿង និងសំរិទ្ធ១០គ្រឿង និងថៃដណ្តើមមេដាយ២១គ្រឿ រួមមានមេដាយមាស៥គ្រឿង មេដាយប្រាក់៤គ្រឿង និងសំរិទ្ធ១២គ្រឿង។
ចំពោះម៉ាឡេស៊ីដណ្តើមមេដាយ៨គ្រឿ រួមមានមេដាយមាស៤គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង សិង្ហបូរីដណ្តើមមេដាយ១១គ្រឿ រួមមានមេដាយមាស៣គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៦គ្រឿង និប្រទេសឥណ្ឌូនេស៊ីដណ្តើមមេដាយ១៤គ្រឿ រួមមានមេដាយមាស២គ្រឿង ប្រាក់៦គ្រឿង និងសំរិទ្ធ៦គ្រឿង។
ចំណែកប្រុយណេដណ្តើមមេដាយ៤គ្រឿង រួមមានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង និង ប្រទេសកម្ពុជាដណ្តើមមេដាយ៩គ្រឿង ក្នុងនោះប្រាក់៣គ្រឿង និងសំរិទ្ធ៦គ្រឿង៕ដោយ៖លី ភីលីព
ចំណែកប្រុយណេដណ្តើមមេដាយ៤គ្រឿង រួមមានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង និង ប្រទេសកម្ពុជាដណ្តើមមេដាយ៩គ្រឿង ក្នុងនោះប្រាក់៣គ្រឿង និងសំរិទ្ធ៦គ្រឿង៕ដោយ៖លី ភីលីព