កីឡា

Pickford បង្ហាញជំហគាំទ្រលោក Marco Silva ដដែលទោះព័ត៌មាន បណ្តេញចេញកាន់តែខ្លាំង

The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអាទិត្យទី១ខែធ្នូបានឲ្យដឹងថាកីឡាករអ្នកចាំទីឈុតធំរបស់ជម្រើសជាតិអង់គ្លេសJordan Pickfordបានបង្ហាញជំនឿថាគ្រូបង្វឹកលោកMarco Silvaនៅតែជាបេក្ខភាពដ៏ល្អបំផុតសម្រាប់ក្លឹបនៅពេលនេះទោះបីជាព័ត៌មាននៃការបណ្តេញចេញកាន់តែខ្លាំងឡើង។

កីឡាករអ្នកចាំទីរូបនេះមិនត្រឹមតែប៉ុណ្ណោះថែមទាំងបានស្នើឲ្យក្លឹបក្នុងការបន្តជួយគាំទ្របន្ថែមចំពោះគ្រូបង្វឹករូបនេះទៀតផងដើម្បីត្រឡប់ទៅកាន់ការប្រកួតប្រជែងវិញ។គួរបញ្ជាក់ថាព័ត៌មាននៃការបណ្តេញចេញបានកើតឡើងកាន់តែខ្លាំងក្រោយការបណ្តេញលោកUnai Emeryចេញពីក្លឹបកាំភ្លើងធំArsenalកាលពីសប្តាហ៍កន្លងមកនេះ។

Pickfordនិយាយាទៀតថារូបគេធ្លាប់បានស្ថិតនៅក្នុងហេតុការណ៍ដែលEvertonបណ្តេញលោកKoemanដែរហើយបញ្ជាក់ថាជាហេតុការណ៍ដ៏អាក្រក់ដែលខ្លួនធ្លាប់បានឃើញហើយនឹងមិនចង់ឃើញហេតុការណ៍ដដែលកើតឡើងចំពោះលោកSilvaឡើយ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top