កីឡា

កីឡាប៉េតង់កម្ពុជាឈ្នះម៉ាឡេស៊ី និងហ្វីលីពីនវិញ្ញាសា៣នាក់ទល់៣នាក់បុរសនារីជុំទី១នៃកីឡាSEA GAMES

ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីប៉េតង់កម្ពុជាទទួលបានជ័យជម្នះលើកគូប្រកួតនៃវិញ្ញាសា៣នាក់ទល់៣នាក់បុរសនារីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីនជុំទី១។

លោក សូម៉ៃ សុខភា ប្រតិភូ និងជាអគ្គលេខាធិការរងនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា ចំពោះវិញ្ញាសា៣នាក់ទល់៣នាក់រួមមានកីឡាការិនី អ៊ុន ស្រីយ៉ា និង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម កីឡាការិនី ឃួន យ៉ារី និង កីឡាការិនី ដួងឌីណាបានយកឈ្នះក្រុមកីឡាការិនីម៉ាឡេស៊ីក្នុងលទ្ធផល១៣ទល់១០ បន្តប្រកួតជាមួយក្រុមកីឡាការិនីឥណ្ឌូនេស៊ី។

លោកបានបន្តថា ចំពោះវិញ្ញាសា៣នាក់ទល់៣នាក់បុរសកីឡាករ ថោង ឈឿង កីឡាករ តិប នរ៉ា កីឡាករ សៀង វណ្ណា និងកីឡាករ យឹម សុភណ្ឌបានយកឈ្នះក្រុមកីឡាករម្ចាស់ផ្ទះហ្វីលីពីនក្នុងលទ្ធផល១០ទល់៩ ក៏បន្តប្រកួតជាមួយក្រុមកីឡាករវៀតណាម៕ដោយ៖លី ភីលីព

Most Popular

To Top