អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ផែនដីនៅតែត្រូវបានបំផ្លាញ ដោយថ្មពីលំហអាកាសកាលពី ៤.៤ ពាន់លានឆ្នាំមុន ឧស្ម័នពុលដែលមាននៅក្នុងអាវុធគីមីទំនើប អាចបង្កឲ្យមានជីវិតដំបូង។
យោងតាមអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យ Johns Hopkins ក្នុងទីក្រុង Baltimore រដ្ឋ Maryland ថា អ៊ីដ្រូសែន ស៊ីយ៉ានុតជាឧស្ម័នពុល ដែលអាចបញ្ឆេះការស្លាប់ សម្រាប់ជីវិតសម័យទំនើប គឺជាម៉ូលេគុលដ៏សំខាន់បំផុតមួយ នៃការបង្កើត RNA ។
ជីវិតដំបូងនៅលើផែនដី ត្រូវបានបង្កើតឡើងពីខ្សែ RNA ទាំងនេះ ដែលខ្លួនវាត្រូវបានផលិតចេញ ពីការរួមផ្សំដ៏ល្អឥតខ្ចោះ នៃម៉ូលេគុលពុលរួមបញ្ចូលគ្នា នៅក្នុងស្រះតូចៗដែលក្តៅ។
បន្ទាប់ពីការបង្កើតខ្សែ RNA ក្រុមនេះស្នើឲ្យ Darwinian Evolution គ្រប់គ្រង ដែលនាំទៅដល់ការបង្កើត DNA ប្រូតេអ៊ីន និងទម្រង់ជីវិតសាមញ្ញដំបូងបង្អស់។ អ្នកស្រាវជ្រាវបានពន្យល់ថា ទាំងអស់នេះបានកើតឡើង ក្នុងរយៈពេលប្រហែល ២00 លានឆ្នាំនៃព្រឹត្តិការណ៍ប៉ះទង្គិចដ៏ធំ ដែលនាំទៅដល់ការបង្កើតព្រះច័ន្ទ៕ ដោយ៖លី ភីលីព
