កូរ៉េ៖យោងតាម Woollim Entertainment ថា កាលពីថ្ងៃទី១ ខែកុម្ភៈ សមាជិកក្រុមតារាចម្រៀងប្រុសកូរ៉េខាងត្បូង DRIPPIN លោក Yunseong និង Changuk បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ប្រហែលមួយថ្ងៃបន្ទាប់ពីសមាជិករួម Lee Hyeop និង Cha Jun Ho ធ្វើតេស្តិ៍វិជ្ជមាន។
ទីភ្នាក់ងារនេះបានបង្ហាញថា កាលថ្ងៃទី ៣១ ខែមករា សមាជិក DRIPPIN Yunseong និង Changuk ដំបូងបានធ្វើតេស្តិ៍អវិជ្ជមានុំមេរោគ COVID-19 ទោះជាយ៉ាងណាក៏ដោយមិនយូរប៉ុន្មាន ពួកគេបានជួបប្រទះរោគសញ្ញានៃការឈឺបំពង់ក ហើយបានធ្វើតេស្តិ៍ PCR មួយផ្សេងទៀត។ គិតត្រឹមថ្ងៃទី ១ ខែកុម្ភៈ សមាជិកទាំង២នាក់ បានទទួលលទ្ធផលតេស្តិ៍វិជ្ជមាន។
ផលិតកម្ម Woollim Entertainment ក៏បានធ្វើបច្ចុប្បន្នភាពអ្នកគាំទ្រលើសមាជិក DRIPPIN រួម Lee Hyeop និង Cha Jun Ho ដោយនិយាយថា Lee Hyeop និង Cha Jun Ho ដែលពីមុនបានធ្វើតេស្តិ៍វិជ្ជមានកាលពីថ្ងៃទី ៣១ ខែមករា បច្ចុប្បន្នកំពុងនៅដាច់ដោយឡែក ហើយកំពុងបង្ហាញរោគសញ្ញាស្រាលនៃការឈឺបំពង់ក។
ជាចុងក្រោយសមាជិក Dongyoon, Minseo, និង Alex ក៏ដូចជាបុគ្គលិកដែលពាក់ព័ន្ធទាំងអស់កំពុងស្ថិតក្នុងការដាច់ដោយឡែកពីគេ ហើយនឹងត្រូវបានចាត់ចែងការធ្វើតេស្ត PCR ជាទៀងទាត់ ដើម្បីមើលការស្នាក់នៅណាមួយ” ស្លាកសញ្ញាបានធានា៕ដោយ៖លី ភីលីព