បច្ចេកវិទ្យា

រូបសំណាកស្តេចរ៉ូម៉ាំង ត្រូវបានចោរលួច ហើយរកឃើញវិញមានរយៈពេល ជិតកន្លះសតវត្សឯណោះ

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ថា ជិតកន្លះសតវត្សបន្ទាប់ពីរូបសំណាកត្រូវបានគេលួច រូបសំណាករ៉ូម៉ាំងរបស់ព្រះអង្គ Bacchus ត្រូវបានប្រគល់ទៅឲ្យសារមន្ទីរបារាំងវិញ ដែលវាត្រូវបានគេដាក់តាំង ។


មេដាយសំរឹទ្ធនៃសតវត្សទី១របស់ Bacchus កាលនៅក្មេងត្រូវបានចោរចាប់យកនៅខែធ្នូ ឆ្នាំ១៩៧៣រួមជាមួយនឹងកាក់រ៉ូម៉ាំងចំនួន៥.០០០កាក់ផងដែរ ។

អ្នកស៊ើបអង្កេតសិល្បៈ Arthur Brand បានតាមដានរូបសំណាកនឹងនាំទៅកាន់សារមន្ទីរ នៅគ្រាដែលអតិថិជនម្នាក់ត្រូវបានផ្តល់ជូនដោយអ្នកប្រមូលផ្តុំជនជាតិអូទ្រីស ។

គាត់បានប្រាប់ដល់ទូរទស្សន៍ BBC ថា “ហាសិបឆ្នាំបន្ទាប់ពីការលួច វាមិនឮថាមានអ្វីមួយត្រឡប់មកវិញទេ ជាធម្មតាវាត្រូវបានបំផ្លាញ” ។

រូបសំណាកកម្ពស់៤០សង់ទីម៉ែត្រត្រូវបានជីកនៅលើទីតាំងភូមិ Gallo-Roman នៃ Vertillum ភាគខាងកើតប្រទេសបារាំងក្នុងឆ្នាំ១៨៩៤ហើយប៉ុន្មានឆ្នាំក្រោយមកត្រូវបានបង្ហាញនៅក្នុងការតាំងពិពណ៌សិល្បៈដ៏ល្អរបស់ប្រទេសបារាំងនៅទីក្រុងប៉ារីស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top