ក្លឹបបិសាចក្រហម Man UTD និងក្លឹបតោខៀវ Chelsea នៅសប្តាហ៍នេះ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការចរចានាំយកកីឡាករខ្សែប្រយុទ្ធ Alexander Isak ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Real Sociedad។
The Mirror ក៏បានចេញផ្សាយដូចគ្នាទៅនឹង The Goal ដែរថាបិសាចក្រហម Man UTD គឺបានសម្លឹងមើលឃើញកីឡាកររូបនេះ ជំនួសតំណែងឲ្យកីឡាករ CR7 ដែលជឿជាក់ថានឹងអាចសម្រេចចិត្ត ក្នុងការចាកចេញពីក្លឹប ហើយនៅរដូវក្តៅខាងមុខនេះ។
គួរឲ្យដឹងដែរថាកីឡាករវ័យ២២ឆ្នាំរូបនេះ គឺកំពុងមានឈ្មោះជា កីឡាករគោលដៅដ៏ធំបំផុត របស់បណ្តាក្លឹបនៅអឺរ៉ុប ក្នុងនោះសូម្បីតែកាំភ្លើងធំ Arsenal ក៏កំពុងធ្វើការតាមដានស្ថានភាព របស់គាត់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី