ភ្នំពេញ៖ កញ្ញា រ៉ាប៊ី ក្រោយពីលក្ដោបបានតំណែង ជាតារាចម្រៀងស្រីដ៏លេចធ្លោ នៅក្នុងផលិតកម្មថោន ដែលមានបទចម្រៀងផ្ទុះជាច្រើនបទ រួចមក ឃើញថានាងកំពុងរស់នៅ ជាមួយជីវិតដ៏ស៊ីវិល័យ ថែមទាំងមានសម្រស់ស្អាតប្លែក ពីមួយថ្ងៃទៅមួយថ្ងៃទៀតផង ។
ជាមួយគ្នានេះដែរ អ្វីដែលកាន់តែគួរ ឱ្យចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ សង្កេតឃើញថា ម្ចាស់បទ «មានស្រែ» រូបនេះ តែងតែបញ្ចេញមន្តស្នេហ៍ តាមរយៈការតុបតែងខ្លួនសិចស៊ី បង្ហាញសាច់សខ្ចី ជាពិសេសគឺសាក់ឈ្មោះរបស់នាង នៅលើដើមទ្រូងជាដើម ។ ហើយជារឿយៗ រូបថតស្អាត និងសិចស៊ី ក៏ត្រូវបានស្រីស្រស់សោភា បង្ហាញយ៉ាងពេញទំហឹង នៅគណនីបណ្ដាញសង្គមរបស់នាងផងដែរ ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ រ៉ាប៊ី បានសម្ញែងរាងកាយដ៏សិចស៊ី សេចខ្ចីដូចបណ្ដូលចេករបស់នាង តាមរយៈរូបថតប៉ុន្មានសន្លឹក នៅលើគណនីហ្វេសប៊ុករបស់នាង ។ រូបថតទាំងនោះបង្ហាញឱ្យឃើញ សស្រស់ស្រស់ស្អាតរបស់ រ៉ាប៊ី ដែលស្ថិតក្នុងសម្លៀកបំពាក់ឈុតប៊ិគីនី ពណ៌បៃតងខ្ចី ដោយធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ជាពិសេសអ្នកគាំទ្រនាងតែម្ដង ។
ជាការពិតណាស់ ស្រីស្រស់សោភាជាអតីតពិធីការិនីវិទ្យុ រូបនេះ តែងតែធ្វើឱ្យអ្នកគាំទ្ររបស់នាង ឈ្លកវង្វេងជាមួយសម្រស់ដ៏ស្រស់ស្អាតរបស់នាង មិនថាទាំងនៅលើឆាកទូរទស្សន៍ ឬនៅលើបណ្ដាញសង្គមឡើយ ហើយទាក់ទងជាមួយ សម្រស់នេះផងដែរ រ៉ាប៊ី ធ្លាប់បានប្រាប់ថា មិនមានការវះកាត់កែកុនអ្វីទាំងអស់ ពោលគឺសម្រស់ពីធម្មជាតិតែម្ដង ។ ហើយម្យ៉ាងវិញទៀត នាងទទួលស្គាល់ខ្លួនឯងថា កាលនៅរៀននៅវិទ្យាស្ថានវ៉ាន់ដា នាងក៏ជាស្រីស្អាតប្រចាំសាលាម្នាក់ និងគេដែរ ៕ ដោយ៖ ម៉ានី