ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជីវសាស្រ្ត បាននិយាយថា តំបន់ដីសើមរបស់ប្រទេសញ៉ូហ្សើលេន កំពុងតែទទួលរង ការខួចខាតយ៉ាងធ្ងន់ធ្ងរ

ញ៉ូវហ្សើលេនៈ ក្រុមអ្នកជីវសាស្រ្តបាននិយាយថា តំបន់ដីសើមនៃប្រព័ន្ធជីវចំរុះ របស់ប្រទេសញ៉ូវហ្សើលេន ត្រូវបានរងការខូចខាតជាបន្តបន្ទាប់។ ចំណែកឯត្រីទឹកសាបមួយចំនួន កំពុងទទួលរងគ្រោះថ្នាក់ នៃការផុតពូជផងដែរ។

លោកសាស្រ្តាចារ្យ Jon Harding នៅមហាវិទ្យាល័យ Canterbury បានធ្វើសេចក្តីរាយការណ៍ប្រាប់ ភ្នាក់ងារពត៌មានស៊ីនហួរថាៈ “បញ្ហាទាំងនេះគឺជារឿងមួយ ដ៏គួរឲ្យភ័យខ្លាចព្រមទាំងមាន ការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលជំរករបស់សត្វ និងរុក្ខជាតិ ដែលរស់នៅតំបន់ទឹកសាប។ “

គាត់បានបន្តទៀតថា ទឹកដែលស្ថិតនៅតំបន់ដីសើមទាំងនោះ ភាគច្រើនមានប្រភពមកពីទន្លេ ដែលត្រូវបានប្រើប្រាស់សម្រាប់ធ្វើស្រែចំការ។

ក៏ប៉ុន្តែទឹកទាំងនោះមិនមែន ជាទឹកស្អាតនោះទេ ដោយវាត្រូវបានរងគ្រោះ ដោយការបំពុល។

Most Popular

To Top