ប្រទេសជាច្រើន នៅក្នុងតំបន់អឺរ៉ុប កំពុងប្រើប្រាស់សេវាកម្ម បណ្ដាញសង្គម Facebook និង Instagram នឹងមិនអាចបើកចូលបាននោះទេ ប្រសិនបើ Meta ដែលជាក្រុមហ៊ុនមេ មិនអាចដំណើការ ផ្ទេរ រក្សាទុក និងផ្លាស់ប្តូរទិន្នន័យ (data) បច្ចុប្បន្នពី European Servers ទៅកាន់ American Servers ។
ខណៈកំពុងប្រឈមមុខនឹងផ្លូវច្បាប់ ប្រសិនបើមិនអាចធ្វើបានទេ នោះ Meta នឹងត្រូវផ្អាកសេវាកម្ម បណ្ដោះអាសន្នរបស់ខ្លួន យ៉ាងយូរបំផុត នៅត្រឹមពាក់កណ្ដាលឆ្នាំ ២០២២ ។
ករណីនេះកំពុងតែ ប្រទាំងប្រទើសគ្នារវាង សហភាពអឺរ៉ុបនិង Meta លើប្រធានបទ Transatlantic Data Transfers (ច្បាប់កំណត់ការរក្សាទុកទិន្ននន័យ) ដែលនៅក្នុងនោះ មានលក្ខខណ្ឌមួយចំនួន មិនទាន់មានការឯកភាពគ្នា នៅឡើយទេ និងមានរឿងរ៉ាវពាក់ព័ន្ធ ជាច្រើនទៀតដូចជា Targeted ads-អតិថិជនគោលដៅ សម្រាប់ការផ្សាយពាណិជ្ជកម្ម ។
រំឮកផងដែរថា កាលពីឆ្នាំ ២០២០ ក្រុមហ៊ុនលោក Mark Zuckerberg និងសហភាពអឺរ៉ុប ធ្លាប់បានធ្វើកិច្ចព្រមព្រៀង EU-US data transfer មួយឈ្មោះថា “Privacy Shield” ដោយឈរលើគោលការណ៍ រក្សាឯកជនភាពអ្នកប្រើប្រាស់ ក្នុងតំបន់អឺរ៉ុប សម្រេចដោយ តុលាការយុត្តិធម៍សហភាពអឺរ៉ុប។ ក្នុងឆ្នាំដដែលនោះ គណកម្មការរក្សាឯកជនភាព នៃសាធារណរដ្ឋអៀឡង់ រកឃើញថា Meta បានបំពាន និងមិនអនុវត្តតាមកិច្ចព្រមព្រៀង ដាក់ចេញដោយ EU ។ ដូចនេះ ទើបកើតមានរឿងជាបន្ដបន្ទាប់ សូមរង់ចាំភាគបន្ត៕ Source: Sabay